Connect with us

សន្តិសុខសង្គម

ខឹងប្ដីមានស្រី ទាញកាំភ្លើងបាញ់ក្បាលខ្លួនឯងមួយគ្រាប់ស្លាប់ភ្លាមៗ

បានផុស

នៅ

ស្ត្រី​ម្នាក់ បាន​ទាញ​កាំភ្លើង​របស់​ប្ដី​បាញ់​ក្បាល​ខ្លួនឯង​មួយ​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ដោយសារ​តែ​កើត​ភ្លើង​ប្រច័ណ្ឌ​ប្ដី​មាន​ស្រី មិន​គិតគូរ​ប្រពន្ធ​កូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៣ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ ១១ ផ្លូវ​បេតុង ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ ឡុង ចាន់នី ភេទ​ស្រី អាយុ ៤០ ឆ្នាំ មុខរបរ​មេផ្ទះ។ ចំណែក​ប្ដី​ជនរងគ្រោះ​ឈ្មោះ យ៉ែម ប៊ុនធឿន អាយុ ៤៦ ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ នៅ​ក្រសួងមហាផ្ទៃ ឋានន្តរសក្ដិ វរសេនីយ៍ទោ។

តាម​ប្រភព​ព័ត៌មាន​ពី​កូនស្រី​បង្កើត​ឈ្មោះ អេង ស្រីពីន ភេទ​ស្រី អាយុ ២០ ឆ្នាំ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ ២០២៣ ម្ដាយ​របស់​គាត់​បាន​មកពី​ពិធី​បុណ្យ​ជាមួយ​នឹង​ឪពុក​របស់​ខ្លួន។ បន្ទាប់មក ម្ដាយ​បាន​និយាយ​ថា ឲ្យ​នាង​ជួយ​មើលថែ​ប្អូនៗ ផង ប៉ុន្តែ​នាង​មិន​ចាប់អារម្មណ៍ ក៏​នាំគ្នា​ឡើង​សម្រាក​រៀងៗ​ខ្លួន​អស់​ទៅ។ លុះ​ដល់​ព្រឹក​ឡើង នៅ​ម៉ោង​កើតហេតុ ស្រាប់តែ​ឮ​សំឡេង​ដូច​រន្ទះបាញ់ ហើយ​ឪពុក​របស់​នាង បាន​ស្រែក​ថា «ម៉ាក់​បាញ់​ខ្លួនឯង​ស្លាប់​បាត់​ហើយ​កូន»។ ក្នុង​នោះ នាង​ឃើញ​ឪពុក​យក​កាំភ្លើង​ដក​គ្រាប់​ចេញ។

ប្រភព​ដដែល​បាន​បន្ត​ថា កន្លងមក​ជនរងគ្រោះ​តែងតែ​ប៉ុនប៉ង​សម្លាប់​ខ្លួនឯង​ជាច្រើន​ដង តែ​មិនបាន​សម្រេច ដោយ​ប្តី​ឃើញ​ទាន់ ជួនកាល​អ្នក​ជួល​បន្ទប់​ជួល​ជួយ​ទាន់​(​ចង.ក សម្លាប់​ខ្លួន)។

ប្រភព​បន្ថែម​ថា ចំពោះ​មូលហេតុ​ដោយសារ​តែ​ប្រពន្ធ​ប្រច័ណ្ឌ​ប្ដី​មាន​ស្រី។ ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ហ៊ុមព័ទ្ធ​ធ្វើ​កោសល្យវិច័យ​ជាក់ស្ដែង៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម