សន្តិសុខសង្គម
ទីតាំងវេចខ្ចប់ និងរក្សាទុកផលិតផលប្រេងកូឡារូបតាប៉ិ និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរ បន្លំម៉ាកក្លែងក្លាយ ត្រូវសមត្ថកិច្ច គ.ប.ផ.ក បង្ក្រាប
កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ( គ.ប.ផ.ក ) ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការ នៃ(គ.ប.ផ.ក) បានចុះអនុវត្តពាក្យបណ្ដឹងរបស់ក្រុមហ៊ុន ឃាង ហួត អ៊ិនធើណេសិនណល ឯ.ក ( ភេសជ្ជៈអ៊ីឈីតាន់ ប្រេងកូឡា ប្រេងខ្យល់រូបតាប៉ិ និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរ ) ដោយសហការជាមួយស្ថាប័នជំនាញ និងអាជ្ញាធរដែនដី សម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស សាវ៉ាត ត្រួតពិនិត្យឆែកឆេរទីតាំងមួយកន្លែងដែលមានអាស័យដ្ឋានលេខអេ ១៨ ផ្លូវ ០៦ បុរីពិភពថ្មីឈូកវ៉ា ២ ក្នុងភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ សំ វ៉ាន់ឌឿន អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ ដោយបានរកឃើញនូវទំនិញពីរប្រភេទរបស់ក្រុមហ៊ុនឃាង ហួត អ៊ិនធើណេសិនណល ឯ.ក ក្នុងនោះមានប្រេងកូឡារូបតាប៉ិ និងថ្នាំដុសធ្មេញផ្កាឈូកពីរ ដែលកំពុងធ្វើសកម្មភាពយកទំនិញទាំងពីរប្រភេទដែលជាផលិតផលក្រុមហ៊ុនបាននាំចូលពីប្រទេសថៃដោយស្របច្បាប់នោះមកហែកសំបកវេចខ្ចប់ត្រឹមត្រូវចេញដើម្បីយករង្វាន់ ហើយយកសំបកក្លែងក្លាយមកវេចខ្ចប់ចូលវិញដើម្បីបន្លំភ្នែកប្រជាពលរដ្ឋដែលជាអតិថិជនធ្លាប់ទិញផលិតផលទាំងពីរមុខនេះយកទៅប្រើប្រាស់ ហើយតែងទទួលនូវរង្វាន់ជាទីគាប់ចិត្តពីក្រុមហ៊ុនផ្ទាល់ ដែលទង្វើនេះគឺជាការបោកប្រាស់ប្រជាពលរដ្ឋផង និងបោកប្រាស់ក្រុមហ៊ុនស្របច្បាប់ផង ដែលវាផ្ទុយនឹងច្បាប់ការប្រកួតប្រជែងមិនស្មោះត្រង់ លើពាណិជ្ជកម្មទំនិញ។

បានសេចក្ដីថា យកផលិតផលរបស់គេដែលត្រឹមត្រូវស្របច្បាប់មកហែកយករង្វាន់ ហើយយកទៅដូរបានផលចំណេញតែឯង ធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។

សរុបជារួមមក សកម្មភាពនេះហៅថាលួចវេចខ្ចប់ទំនិញត្រឹមត្រូវស្របច្បាប់ធ្វើឲ្យក្លាយទៅជាទំនិញក្លែងក្លាយ ធ្វើឲ្យក្រុមហ៊ុនដែលនាំចូលផ្តាច់មុខយកមកលក់ត្រឹមត្រូវត្រូវដួលរលំ និងខាតបង់ដល់ប្រជាពលរដ្ឋផង ដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការទិញផលិតផលយកទៅប្រើប្រាស់ ចំណែកឯតំណាងចែកចាយទាំងឡាយណាដែលពាក់ព័ន្ធជាមួយជនសង្ស័យឈ្មោះ សំ វ៉ាន់ឌឿន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយបើត្រូវលក់ជាបន្តទៀត ត្រូវតែទំនាក់ទំនងទៅក្រុមហ៊ុនស្របច្បាប់ទើបអាចគេចផុតអំពីការបោកប្រាស់ និងអាចគេចផុតពីទោសទណ្ឌទៀតផង។

ក្រោយការរកឃើញកម្លាំងបានរក្សាទុកប្រេងកូឡារូបតាប៉ិ ចំនួន ៣០០ កេស និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរចំនួន ៣២០ កេស នៅទីតាំងដែលបិទជាបណ្ដោះអាសន្ននេះ ចំណែកឯជនសង្ស័យឈ្មោះ សំ វ៉ាន់ឌឿន ត្រូវព្រះរាជអាជ្ញារងលោក វង្ស សាវ៉ាត បានឲ្យកម្លាំងនគរបាលយុត្តិធម៌ គ.ប.ផ.ក នាំយកទៅសាកសួរបំភ្លឺដើម្បីបន្តនីតិវិធីជាមួយស្ថាប័នតុលាការ។

ដោយឡែកទីតាំងដែលឈ្មួញទុច្ចរិតឈ្មោះ សំ វ៉ាន់ឌឿន បានសហការជាមួយរោងពុម្ពមួយកន្លែងនៅផ្លូវលេខ ៣៦៨ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង ដែលមានម្ចាស់ឈ្មោះ ម៉ាង ម៉េងហុង ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ រួមផ្សំគំនិតបោះពុម្ពធ្វើសំបកវេចខ្ចប់ក្លែងក្លាយនេះមានរយៈពេល ១ ឆ្នាំមកហើយ ក៏ត្រូវបានកម្លាំង គ.ប.ផ.ក ចុះត្រួតពិនិត្យ និងឆែកឆេរជនដោយបានរកឃើញក្រដាសបោះពុម្ពសំបកវេចខ្ចប់ក្លែងបន្លំថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរចំនួន ២,៥០០ សន្លឹក ស្មើនឹង ១ ម៉ឺនប្រអប់។ បច្ចុប្បន្នទីតាំងបោះពុម្ពនេះត្រូវបានបិទជាបណ្ដោះអាសន្ន និងម្ចាស់ឈ្មោះ ម៉ាង ម៉េងហុង ត្រូវបានអញ្ជើញទៅសាកសួរដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា ៖ គ.ប.ផ.ក ដែលមាន លោកនាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ( គ.ប.ផ.ក ) បានណែនាំឲ្យមន្ត្រីក្រោមឱវាទ ជាពិសេសលោកឧត្ដមសេនីយ៍ទោ ទូច យុទ្ធា ត្រូវតែយកចិត្តទុកដាក់ចាប់យកជនសង្ស័យដែលប្រព្រឹត្តនូវអំពើខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការជាដាច់ខាត៕






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ