សន្តិសុខសង្គម
តុលាការរឹបអូសរថយន្តអភិបាលរងខេត្តបន្ទាយមានជ័យ រឿងជំពាក់បំណុល
យោងតាមដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្នរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការរឹបអូសជាបណ្ដោះអាសន្ននូវរថយន្តម៉ាក Rang Rover ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2v-6161 ដែលជាកម្មសិទ្ធិរបស់កូនបំណុល នៃការអនុវត្តឈ្មោះ គឹង វណ្ណៈ។

ក្នុងកំណត់ហេតុស្ដីពីការអនុវត្តដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្ននេះ ធ្វើឡើងកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល ដោយលោក ឡោ សហឺ អាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក ហ៊ាង ចាន់ដារ៉ា ជាអ្នកធ្វើកំណត់ហេតុ និងសហការជាមួយលោកអនុសេនីយ៍ឯក អឿន សេងអាន នាយសេនាធិការកងរាជអាវុធហត្ថខណ្ឌសែនសុខ និងលោកអនុសេនីយ៍ទោ អ៊ូ ផានិត ជំនួយការកងរាជអាវុធហត្ថខណ្ឌសែនសុខ។

ការរឹបអូសជាបណ្ដោះអាសន្ននេះ ស្ថិតនៅផ្លូវលេខ ៥៩៨ ភូមិទំបន់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយអ្នកកាន់កាប់ និងប្រើប្រាស់រថយន្តឈ្មោះ អេង សុភាព ភេទប្រុស អាយុ ៤៥ ឆ្នាំ ដែលជាកូនចៅរបស់លោក គឹង វណ្ណៈ ខណៈការចុះរឹបអូសជាបណ្ដោះអាសន្ននេះពុំបានជួបកូនបំពុល នៃការអនុវត្តឈ្មោះ គឹង វណ្ណៈ ឡើយ បន្ទាប់ពីការអានដីកា សម្ដេច ខាងលើឲ្យអ្នកដែលចូលរួមស្តាប់ ឃើញថា ឈ្មោះ អេង សុភាព ពុំបានតវ៉ាចំពោះការអនុវត្តនេះឡើយ ហើយបានឯកភាព និងសហការជាមួយអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ។

អាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឈ្មោះ អេង សុភាព ធ្វើការប្រមូល និងរុះរើសម្ភារៈទាំងអស់ចេញពីក្នុងរថយន្តដែលជាកម្មវត្ថុ នៃការអនុវត្ត និងប្រគល់សោរថយន្ត រួមទាំងរថយន្ត មកអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញរឹបអូសជាបណ្ដោះអាសន្នតាមនីតិវិធីជាធរមាន។

គួរបញ្ជាក់ផងដែរថា សេចក្ដីសម្រេចអនុវត្តតាមខ្លឹមសារ នៃដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្ន លេខ ១៦៨ ក.ដ.រ ចុះថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយសម្រេចធ្វើការរឹបអូសជាបណ្ដោះអាសន្ននូវរថយន្តម៉ាក Rang Rover ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2v-6161 ជាកម្មសិទ្ធិរបស់កូនបំណុល នៃការអនុវត្តឈ្មោះ គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ៕
អត្ថបទ ៖ មករា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម