សន្តិសុខសង្គម
ផ្ទះជាង១ ម៉ឺនខ្នងរងការបំផ្លាញដោយខ្យល់កន្ត្រាក់រយៈពេល ៥ ខែឆ្នាំនេះ
នៅក្នុងរយៈពេល ៥ ខែឆ្នាំ ២០២៣ ផ្ទះជាង ១ ម៉ឺនរងការបំផ្លាញដោយខ្យល់កន្ត្រាក់ ចំនួននេះ មានការកើនឡើងបើប្រៀបធៀបនៅឆ្នាំ ២០២២។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា ខ្យល់កន្ត្រាក់បានកើតឡើង ១៥៥ លើក នៅទូទាំង ២៥ រាជធានីខេត្តបណ្ដាលឱ្យផ្ទះ ១ ១៦៤ ខ្នង ដួលរលំ និង ៩ ៧១៥ ខ្នង របើកដំបូល ខណៈមនុស្ស ៦ នាក់ស្លាប់ និងរបួស ៩៩ នាក់។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា បាតុភូតខ្យល់កន្ត្រាក់រយៈពេល៥ខែនេះបើប្រៀបធៀបទៅនឹងពេញមួយឆ្នាំ២០២២កន្លងទៅឃើញថាការខូចខាតនិងមនុស្សរងគ្រោះមានកើនឡើង ខណៈករណីខ្យល់កន្ត្រាក់ឆ្នាំ២០២២បាន កើតឡើងចំនួន ២១០ លើកបានបណ្តាលឱ្យរលំផ្ទះចំនួន១១១០ខ្នងផ្ទះរបើកដំបូលចំនួន៩៥៣៣ខ្នង ខូចខាតសាលារៀនចំនួន៦៤ខ្នង ស្លាប់មនុស្សចំនួន៣នាក់និងរបួស៦៦នាក់ប៉ុណ្ណោះ។
លោក សុទ្ធ គឹមកុលមុនី បានពន្យល់ថា ការដែលខ្យល់កន្ត្រាក់កើតមានឡើងច្រើន និងបង្កគ្រោះថ្នាក់ច្រើននេះដោយសារកក្តាការប្រែប្រួលអាកាសធាតុហើយនៅឆ្នាំនេះខ្យល់កន្ត្រាក់បានកើតច្រើននៅដើមរដូវវស្សាតែម្តងហើយកើតឡើងស្ទើរតែរាល់ថ្ងៃនៅពេលដែលមានភ្លៀងធ្លាក់។
លោកបានបន្តទៀតថា «អីចឹងទេសូមអាជ្ញាធរនិងប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់នេះដើម្បីចូលរួមកាត់បន្ថយនូវផលប៉ះពាល់និងការខូចខាតផ្សេងៗពិសេសប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ»។
យោងតាមក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣ព្រះរាជាណាចក្រកម្ពុជា និងទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់មូសុងក្នុងកម្រិតពីមធ្យមទៅបង្គួរដែលលក្ខណៈបែបនេះធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
រីឯនៅតាមតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំ និងខ្យល់ ផ្គររន្ទះ។នៅលើផ្ទៃសមុទ្រអាចមានខ្យល់ផ្គរ រន្ទះនិងរលកសមុទ្រខ្ពស់។ អាស្រ័យហេតុនេះសូមសាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ