Connect with us

សន្តិសុខសង្គម

តខ្សែភ្លើង​ខុសបច្ចេកទេ​ស​ ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង

បានផុស

នៅ

ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រ​ក់ស័ង្កសី និងរថយន្ដម៉ាក TOYOTA TACOM​A មួយគ្រឿង រួមទាំងសម្ភារមួយចំនួនត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីការតខ្សែភ្លើងខុសបច្ចេកទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០១ ខែ​មិថុ​នា ឆ្នាំ២០​២៣ នៅចំណុចភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអណ្ដាលភ្លើងឆាបឆេះនេះមានឈ្មោះ សុខ វ៉ិត ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៅ ចាន់ថន អាយុ៣៦ឆ្នាំ។ ក្នុងរបាយការណ៍បញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះមានទំហំ៥ម៉ែត្រ គុណ​ ៦ម៉ែត្រ ធ្វើអំពីឈើ ប្រ​ក់ស័ង្កសី និងរថយន្ដមួយគ្រឿងម៉ាក TOYOTA TACOM​A (2002) មួយគ្រឿង រួមទាំងសម្ភារក្នុងផ្ទះមួយចំនួនត្រូវអណ្ដាតភ្លើងឆេះអស់ទាំងស្រុង។

តាមការបញ្ជាក់​ពីសមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ និងកម្លាំង​ជំនាញ​ដែលបានស្រាវជ្រាវដឹងថា ករណីបណ្ដាលមក​ពីការឆ្លងចរន្ដអគ្គិសនីក្នុងផ្ទះ ដែលតខ្សែតំណច្រើនក​ន្លែង​ មិនមានលក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ។ ជាមួយគ្នានេះ សមត្ថកិច្ច​ក៏សំណូមពរ​ដល់ពលរដ្ឋ​ ត្រូវ​ពិនិត្យ​លើចំណុចនេះ​ដើ​ម្បីជៀសវាងគ្រោះមហន្ដរាយ​កើតឡើង​ជាយថាហេតុ​៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៩ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៩ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម