Connect with us

សន្តិសុខសង្គម

អ្នកញៀនល្បែងជល់មាន់ ១៩ នាក់ត្រៀមបញ្ជូនទៅតុលាការ ដោយគ្មានការអនុគ្រោះ

បានផុស

នៅ

អ្នកញៀនល្បែងភ្នាល់ជល់មាន់ចំនួន ១៩ នាក់ នៅក្រុងបាត់ដំបង ត្រូវឃាត់ខ្លួនអនុវត្តតាមច្បាប់ដោយគ្មានការអនុគ្រោះដើម្បីអប់រំ ដោយកម្លាំងស្នងការខេត្តបានចុះឆ្មក់បង្ក្រាប កាលពីរសៀលថ្ងៃទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០២៣​ វេលាម៉ោង​១២ និង ៤៥​នាទី ​នៅ​ចំណុច​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ បង្កការភ្ញាក់ផ្អើល ខណៈសមត្ថកិច្ចដែនមូលដ្ឋានសំងំស្ងៀមមិនដឹងមិនឮ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចស្នងការខេត្តបានឱ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងតាមរយៈបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង​ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ ដោយក្នុងនោះមាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ លោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលា ដំបូងខេត្តផង។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរងបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​តែម្តង ក្នុងនោះបាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​ ១៩​ នាក់​ មក​មកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធី ដោយគ្មានការយោគយល់។

ក្នុងនោះកម្លាំងបានដកហូតវត្ថុតាង​មួយចំនួនធំរួម​មាន​៖ ម៉ូតូ​ចំនួន​ ១៦ ​គ្រឿង​, ជញ្ជីង​ សម្រាប់​ថ្លឹងមាន់​ជល់​ ១, កៅស៊ូ​ សង្វៀន​ជល់មាន់​ចំនួន​ ៦​ ដុំ, កំសៀវ​ដាំទឹក​សម្រាប់​ស្អំមាន់​ជល់​ ១​, នាឡិកា​កំណត់​នាទី​ ចំនួន​ ១​ គ្រឿង​។ បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម