Connect with us

សន្តិសុខសង្គម

ប្រជានេសាទប្រាប់ពីមូលហេតុដែលបទល្មើសនេសាទមិនថមថយ

បានផុស

នៅ

ស្របពេលបច្ចុប្បន្នការប្រព្រឹត្ត​ដោយ​ក្រុម​ជន​ទុច្ចរិតបាន​ដាក់​ឧបករណ៍ខុសច្បាប់ពង្រាយ​ស្ទាក់​ចាប់​យក​ត្រីរាប់​រយ និងពាន់ម៉ែត្រពាសពេញ​ផ្ទៃ​បឹង​ទន្លេសាប​យ៉ាង​អនាធិប​តេយ្យ​​នា​សព្វ​ថ្ងៃនេះ ដែលប្រជានេសាទជាលក្ខណៈគ្រួសារបានឃើញដូចមិនមានការថមថយ​ឡើយ។ នេះបើតាមការលើកឡើងរបស់ពួកគាត់ជាគ្រួសារនេសាទជាលក្ខណៈគ្រួសារក៏ដូច​ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផងដែរ ដែលបានឲ្យ កម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ដដែលបន្តថា អ្វីដែល​បង្កឲ្យបទល្មើស​នេសាទ​មិន​អាច​ថមថយ​បានដោយសារ​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាបម្តងៗបានត្រឹមប្រមូលឧបករណ៍នានាដុតបំផ្លាញចោលប៉ុណ្ណោះ ហើយម្ចាស់​បទល្មើស​មិន​ដែល​ឃើញឃាត់ខ្លួនយក​ទៅ​ចាត់ការផ្លូវច្បាប់ណាមួយឡើយ ដែលជាមូលហេតុឲ្យជននោះនៅតែបន្តសកម្មភាពប្រព្រឹត្ត​បបទល្មើសដោយមិនញញើតដដែល ។

ដោយឡែកបើផ្អែកលើរបាយការណ៍ ​និង​វត្ថុ​តាង​នានា​ដែល​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាបនិង​រឹបអូស​បានកាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា នៅចំណុចភូមិសាស្ត្រ លើ៣ទីតាំងផ្សេងគ្នា ក្នុងភូមិ​សាស្ត្រស្រុកឯកភ្នំ ក្នុងឃុំ​កោះ​ជី​វាំង ស្រុកឯកភ្នំ ដែលមន្ត្រីផ្នែករដ្ឋបាលជលផល​ព្រែក​ទាល់នៅ​ស្រុក​ឯក​ភ្នំបាន​ដឹកនាំ​កម្លាំងក្នុង​សហគមន៍​ចុះ​បង្ក្រាបបានដកហូតឧបករណ៍ខុសច្បាប់ជាច្រើនក្នុង នោះមាន៖ របាំង​សាច់​អួន​ប្រវែង​សរុប១,៣០០​ម៉,បង្គោល​ឈើ​ចំនួន​៦០០​ដើម ,ឡុ​ក​ចាប់​ត្រី​ចំនួន​១២​ឡុក និងប្រលែងកូនត្រីចំនួន១០០គីឡូក្រាមផង ។

បើទោះជាយ៉ាងណាប្រជានេសាទជាលក្ខណៈគ្រួសារ បានសំណូមពរដល់លោកអភិបាលខេត្តមេត្តាជួយពង្រឹង​ និងទប់ស្កាត់បទល្មើសនេសាទឲ្យមានប្រសិទ្ធិភាព បើមិនដូច្នេះទេ បទល្មើសកាន់តែរីកធំឡើងធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពួកគាត់ដែលមានមុខរបរជាអ្នកនេសាទលក្ខណះគ្រួសារដើម្បីផ្គត់ផ្គង់របបអាហារប្រចាំថ្ងៃរបស់ពួកគាត់មិនខាន។ ពួកគាត់បន្តថា “ពួកគាត់ចង់ឃើញក្រុមន្ត្រីជំនាញ ពេលចុះបង្ក្រាបម្តងៗត្រូវឃាត់ខ្លួនជនប្រព្រឹត្តទៅអនុវត្តផ្លូវច្បាប់ និងពិន័យផងទើបមានប្រសិទ្ធិភាព” “ហើយពួកគាត់ចង់ឃើញមន្ត្រីខេត្តអនុវត្តអនុសាសន៍របស់សម្តេចឲ្យបានយូរអង្វែង កុំធ្វើដូចសត្វអំពិលអំពេកចឹង បើមិនចឹងទេសូម្បីតែប្រហុកក៏ពួកគាត់រកបរិភោគមិនបានផង”៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍១៨ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម