សន្តិសុខសង្គម
សមត្ថកិច្ចជលផល ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងចំនួន១៤របាំង ក្នុងរដូវបិទនេសាទ
កំពង់ឆ្នាំង ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានហើយដឹងថា នៅព្រឹកថ្ងៃទី០៦ ខែ មិថុនាឆ្នាំ២០២៣លោកមកសាម៉ុននាយរងខណ្ឌ បានដឹកនាំកម្លាំងសរុបចំនួន០៨នាក់ មធ្យោបាយចំនួន០២ គ្រឿងបានចុះប្រតិបតិ្តការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់ លែង នៅក្នុងរដូវបិទនេសាទដោយបានប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុងខុសច្បាប់ នៅចំណុចជើងគ្រួស បឹងផ្សោត ស្ទឹងត្រកួន និងបឹងបាយឡៅ ។ បទល្មើសខាងលើនេះសមត្ថកិច្ចបានឯកភាពគ្នារុះរើ និងបំផ្លាញចោ លនៅនឹងកន្លែង។
ជាលទ្ធផល បានបំផ្លាញចោលរបាំងស្បៃមុងចំនួន ១៤កន្លែង ប្រ វែង ២៥០ម៉ែត្រ ,លូស្បៃមុងចំនួន ១៤ មាត់ ,បង្គោលចំនួន១៥០ ដើម និងចាក់លែងត្រីល្អិតក្នុងដែននេសា ទវិញចំនួន៥០គីឡូផងដែរ។
សមត្ថកិច្ចជលផលសូមអំពាវនាវដល់ប្រជានេសាទទាំងអស់សូមនាំគ្នាគោរពច្បាប់ស្ដីពីជលផលដោយមិនត្រូវធ្វើការនេសាទដោយឧបករណ៍ខុសច្បាប់នៅក្នុងរដូវបិទនេសាទនោះឡើយ ដែលនាំឲ្យខា តបង់ថវិកា គឺសមត្ថកិច្ចនិងចុះបង្ក្រាបកិច្ចបំផ្លាញចោលដោយមិនអនុ គ្រោះឬយោគយល់នោះឡើយ៕
ដោយ ៖ ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ