សន្តិសុខសង្គម
សមត្ថកិច្ចចុះឃាត់ខ្លួនកម្មករស៊ីឈ្នួលកាប់ព្រៃ៤នាក់ យកមកសាកសួរ
កែប ៖ នាថ្ងៃទី ៧ ខែមិថុនាឆ្នាំ២០២៣នេះ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ទទួលបាននូវសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងភូមិចំការបីថា មានគេកាប់ព្រៃនោះ លោកបានអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អភិបាលស្រុក ក៏បានចាត់តាំងឱ្យ លោក អ៊ុក វុទ្ធី និងលោក ធិន ស៊ីណា អភិបាលរងស្រុក ដឹកនាំកម្លាំងចម្រុះ រួមមាន(ទី១) លោក ឌិត សុវណ្ណ នាយផ្នែករដ្ឋបាលព្រៃឈើ នៃមន្ត្រីកសិកម្ម ទី២ លោក នួន នី អនុការិយាល័យសេដ្ឋកិច្ចស្រុក (ទី២) លោក ជិន ដារ៉ា មន្ត្រីរដ្ឋបាលស្រុក ទី៣ លោក ឆេង ស្រ៊ុន មន្ត្រីរដ្ឋបាលស្រុក (ទី៤) លោក រ័ត្ន មុន្នី មន្ត្រីភូមិបាលស្រុក (ទី៥) លោក សំ ផូន អាវុធហត្ថស្រុក លោក សុខ កុសល អាវុធហត្ថស្រុក (ទី៦) លោក ស៊ូ ចាយ អធិការដ្ឋាននគរបាលស្រុក (ទី៧)លោក ទៀន សាមមើឌី នាយរងផ្នែក (ទី៨) លោក វរសេនីយ៍ឯក ង៉ែត ទូច ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប (ទី៩) លោកវរសេនីយ៍ ប៊ុន ឡាយ និង លោកវរសេនីយ៍ ពៅ វុទ្ធិ និងលោកវរសេនីយ៍ អាត់ ភារៈ មន្ត្រីកម្លាំងនៃស្នងការនគរបាលខេត្តកែបកម្លាំងចម្រុះទាំងអស់បានចុះធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដែលជាអ្នកក្រុមកម្មករស៊ីឈ្នួលកាប់ព្រៃនៅចំណុច ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្រោយពីបានចុះធ្វើការហាមឃាត់ សមត្ថកិច្ចក៏បាននាំក្រុមកម្មករស៊ីឈ្នួលទាំង៤នាក់ យកមកសាកសួរ រួមមាន ទី១- ឈ្មោះ ឈឹម រ៉ី អាយុ ៤២ឆ្នាំ រស់នៅរភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ទី២- ឈ្មោះ ណា ខុំ អាយុ ២៤ឆ្នាំ រស់នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ទី៣- ឈ្មោះ បេ វ៉ាន់ អាយុ ៥៣ឆ្នាំ រស់នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ទី៤- ឈ្មោះ ខូវ ផូង អាយុ ៤៥ឆ្នាំ រស់នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីយកមកកាន់អធិការ នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដែលមន្ត្រីជំនាញបានធ្វើការសាកសួរ និងកសាងនីតិវិធីតាមផ្លូវច្បាប់។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/T-06-07-23-a-full-1024x614.jpg)
បើតាមកំណត់ហេតុសាកសួរ ក្រុមកម្មករស៊ីឈ្នួលទាំង៤នាក់ខាងលើបានសារភាពខ្លួនថា ពួកគាត់ត្រូវបានឈ្មោះ សិទ្ធ ច្រយ ភេទស្រី ដែលរស់នៅភ្នំពេញ បានជួលពួកគាត់កាប់ព្រំដីនៅជុំវិញរបងដែលបានធ្វើ ដោយគិតក្នុង១ ហិតតា តម្លៃ ៣០០ដុល្លារ។
លោក ជួន សំរួល ប្រធានស្តីទីនាយខណ្ឌរដ្ឋបាលព្រៃឈើកែបបានប្រាប់ឲ្យដឹងថា ដីដែលនៅចំណុចទីនោះគឺជាដីព្រៃសហគមន៍របស់រដ្ឋទាំងនោះ កំពុងតែប្តឹងទៅតុលាការ ហើយចំពោះអ្នកដែលរំលោភបំពានកាប់ដីព្រៃត្រូវបានឃាត់ខ្លួន និងស្នើសុំយោបល់ពីថ្នាក់លើបន្ត។
សូមរំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ កម្លាំងចម្រុះស្រុកដំណាក់ចង្អើរ ធ្លាប់បានចុះទៅធ្វើការហាមឃាត់ម្តងរួចមកហើយ បន្ទាប់ពីក្រុមកម្មករខាងលើនេះបានទៅសាងសង់របងដោយគ្មានការអនុញ្ញាត ហើយធ្លាប់បានឲ្យធ្វើកិច្ចសន្យា ប៉ុន្តែអ្នកដែលនៅពីក្រោយខ្នងក្រុមកម្មករនេះ ហាក់ដូចជាមិនខ្លាចច្បាប់បន្តិចសោះឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/T-06-07-23-a1-full-1024x614.jpg)
ករណីដែលពាក់ព័ន្ធនេះដែរចាំមើលថា តើមន្ត្រីជំនាញនឹងចាត់វិធានការទៅបែបណាតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ សិទ្ធ ច្រយ ដែលរស់នៅភ្នំពេញ ដែលជាអ្នកជួលឱ្យក្រុមកម្មករខាងលើមកកាប់ឆ្កានោះ ខណៈពេលសំណុំរឿងដែលឈូសឆាយដីព្រៃនាពេលកន្លងមក នៅមិនទាន់វែកមុខរកអ្នកបញ្ជាពីក្រោយខ្នងឃើញនៅឡើយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
គួរបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នាពេលថ្មីៗនេះត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅដល់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តគ្រប់ខេត្ត ដែលមានដីព្រៃរបស់រដ្ឋ ត្រូវចាត់វិធានការជាបន្ទាន់ទៅលើអ្នកដែលរំលោភយកដីព្រៃរបស់រដ្ឋ៕
ដោយ ៖ សឹង រ៉ាត់
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-07_16-55-39-768x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-07_16-55-39-2-768x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក