សន្តិសុខសង្គម
ប្រទះឃើញគ្រាប់ប្លោង ០៤ គ្រាប់ នៅលើដំបូកស្រែ
យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ០៤ គ្រាប់ ត្រូវបានប្រគល់ទៅឲ្យមន្ត្រីជំនាញ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញនៅលើដំបូកស្រែដែលគាត់កាប់ឆ្ការដើម្បីដាំដំណាំ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៩ ព្រឹក ដោយមានប្រជាកសិករឈ្មោះ ឈឹម វណ្ណី ភេទប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បានចុះទៅកាប់ឆ្ការដំបូកក្នុងស្រែរបស់ខ្លួន ដើម្បីដាក់ដាំដំណាំ ក៏ប្រទះនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ០៤ គ្រាប់។ ក្នុងនោះ គាត់មិនអាចសន្និដ្ឋានបានទេថា តើវានៅមានគុណភាព ឬក៏អត់ ទើបរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅពិនិត្យ។

ក្នុងនោះដែរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្តុលតាហែន បានចុះទៅទទួលគ្រាប់មិនទាន់ផ្ទុះចំនួន ០៤ គ្រាប់ ពីប្រជាពលរដ្ឋ រួមមាន ៖ គ្រាប់មីនធុន ៦៩ ចំនួន ០២ គ្រាប់ ,គ្រាប់ប្លោងធុន ៦០ មិល្លីម៉ែត្រ ចំនួន ០១ គ្រាប់ ,និង គ្រាប់បេ ៤០ ចំនួន ០១ គ្រាប់ ហើយបច្ចុប្បន្នប្រគល់ទៅឲ្យអង្គភាពស៊ីម៉ាក់ រួចហើយ ដើម្បីយកទៅកម្ទេចចោល៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព