សន្តិសុខសង្គម
ចាប់ខ្លួនមេតុងទីនម្នាក់ទៀតហើយ បញ្ជូនទៅតុលាការ ករណីចេញសែកស្អុយប្រមាណ ២០ ម៉ឺនដុល្លារ
មេតុងទីនម្នាក់ទៀតហើយ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ ពាក់ព័ន្ធករណី«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពោលគឺប្រើប្រាស់សែកស្អុយចំនួន ២០ ម៉ឺនដុល្លារអាមេរិក។

ជនសង្ស័យឈ្មោះ លី គន្ធា ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ២៨៩ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការឃាត់ខ្លួនស្ត្រីមេតុងទីនខាងលើនេះ គឺជាការធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្ដឹងរបស់កូនតុងទីនម្នាក់ ក្នុងចំណោមកូនតុងទីនរាប់រយនាក់ ដែលនៅចាំកើបលុយក្រោយគេដូច”កើបខ្យល់”។
តាមពាក្យបណ្ដឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ ២០២២ ជនសង្ស័យឈ្មោះ លី គន្ធា បានដើរប្រមែប្រមូលកៀរគរអាជីវករលក់ដូរ និងមនុស្សរាប់អានគ្នារាប់រយនាក់ ចូលលេងតុងទីនជាមួយ ដោយខ្លួនជាអ្នកធ្វើមេ។ ក្នុងនោះ តុងទីនមាន ៣ ខ្សែ ដោយខ្សែទី១-ចាប់លេងក្បាល ៣០ ដុល្លារ មានសមាជិកចំនួន ១៣២ នាក់ »មេខ្លួនឯង ២០ ឈ្មោះ» ដេញរាល់ថ្ងៃ។ ខ្សែទី២-ចាប់លេងក្បាល ៣០ ដុល្លារ មានសមាជិកចំនួន ៨៨ នាក់ «មេខ្លួនឯង ៤០ ឈ្មោះ» ដេញរាល់ថ្ងៃ។ ខ្សែទី៣-ចាប់លេងក្បាល ៥០ ដុល្លារ មានសមាជិកចំនួន ៨១ នាក់ «មេខ្លួនឯង ៩ ឈ្មោះ» ដេញរាល់ថ្ងៃ។ ចំណែកជនសង្ស័យជាមេតុងទីនក៏បានទទួលដែរថា ដើមបណ្ដឹងចុងក្រោយដែលចាំកើបលុយនោះ បានលេងជាមួយខ្លួន«ធ្វើមេ»មានក្បាល ៣០ ក្បាល ,៥០ ក្បាល ,១០០ ក្បាល ,២០០ ក្បាល ,៣០០ និងក្បាល ៥០០ ដុល្លារអាមេរិក ប៉ុន្តែបានដេញយកលុយខ្លះហើយ ហើយនៅសល់ប៉ុន្មានក្បាលទៀត សរុបជាទឹកប្រាក់ប្រហែល ២៦០ ០០០ ដុល្លារអាមេរិក (ម្ភៃប្រាំមួយម៉ឺន) ទុកកើបចុងក្រោយ តែ ទីបំផុតបានត្រឹមកាន់សែកស្អុយ ដើរជូតទឹកភ្នែក។
ជនសង្ស័យកំពុងស្ថិតនៅដំណាក់កាលស្ថាប័នអយ្យការបើកការស៊ើបសួរ តែបើតាមប្រភពព័ត៌មានបានឲ្យដឹងថា មេតុងទីនខាងលើនេះ ទំនងមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ននោះឡើយ ព្រោះពេលនេះសូម្បីរកប្រាក់ដើម្បីដាក់តម្កល់ធានាខ្លួនក៏គ្មានដែរ៕
អត្ថបទ ៖ មករា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់