Connect with us

សន្តិសុខសង្គម

មេឃុំ ប្រាប់​​ហេតុការណ៍​​បន្ថែម​រឿងបុរសលួច​ទំពាំង ២ ផ្លែ ត្រូវម្ចាស់​ចាប់បាន​ Live លើ​ហ្វេសបុក

បានផុស

នៅ

បុរសម្នាក់ត្រូវបានស្ត្រីម្ចាស់ចំការចោទប្រកាន់ថា លួចកាច់ទំពាំងចំនួន ២ ផ្លែ ហើយត្រូវបានអាជ្ញាធរឃុំលាងដៃ ស្រុកអង្គរធំ ហៅសួរនិងអប់រំ បញ្ចប់រឿងទាំងសងខាង។ តែម្ចាស់ចំការបាន live ផ្ទាល់ ធ្វើឲ្យមានចំណាប់អារម្មណ៍ផ្សេងៗគ្នាក្នុងបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគឿន កើប មេឃុំលាងដៃ បានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី ៨ ខែមិថុនា ឆ្នាំ​២០២៣​ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ស្ត្រីម្ចាស់ចំការ ឈ្មោះ ជា លក្ខណា នៅភូមិបំពេញ​រាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ បុរសដែលរងការចោទប្រកាន់មានឈ្មោះ សោម ស៊ាន អាយុ៣៤ ឆ្នាំរស់នៅភូមិឃុំខាងលើ។

លោកបន្តថា នៅពេលជួបគ្នាភាគីទាំងសងខាងបានសម្របសម្រួល​គ្នាទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពលួចកាច់ទំពាំងនោះតទៅទៀត។ បន្ទាប់ពីដោះស្រាយចប់ ខាងលោកក៏បានជូនថវិកានិងគ្រឿងឧបភោគបរិភោគ​ដល់គ្រួសារក្រីក្រខាងលើផងដែរ។

លោកបញ្ជាក់ថា រឿងម្ចាស់ចំការ live ផ្សាយក្នុងហ្វេសបុក ធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ មហាជនយ៉ាងច្រើន នៅជារឿងរបស់ពួកគាត់ផ្ទាល់ ហើយមហាជនជាអ្នកវិនិច្ឆ័យ។

ជាមួយគ្នានោះដែរ គេឃើញសប្បុរសជនជាច្រើនបាននាំគ្នាយកថវិកា និងគ្រឿងឧបភោគបរិភោគ ទៅជួយដល់បុរសខ្វះខាតខាងលើ ដែលមានវិបត្តិហើយកំពុងរស់នៅផ្ទះជាមួយប្អូនស្រីនៅក្នុងភូមិឃុំខាងលើ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម