Connect with us

សន្តិសុខសង្គម

រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រតិកម្មចំពោះការ Live ព័ត៌មានមិនគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរអ្នកដទៃ

បានផុស

នៅ

លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃឲ្យបានខ្ជាប់ខ្ជួន ជាពិសេសអ្នកផ្សាយផ្ទាល់ (Live) តាមហ្វេសប៊ុក។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកើតមានឥរិយាបថនៃការផ្សព្វផ្សាយព័ត៌មាន ចំពោះគ្រួសារជនរងគ្រោះ លើករណី​គ្រោះថ្នាក់ចរាចរណ៍​មួយ កាលពីយប់ម្សិលថ្ងៃទី១១ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា វីដេអូផ្សាយផ្ទាល់ករណីខាងលើនោះ គឺបានបង្ហាញពីសកម្មភាព​របស់ក្រុមអ្នកសារព័ត៌មាន​មួយក្រុមធំ បានព្យាយាមតាមថតនារីម្នាក់ ដែលត្រូវជាសាច់ញាតិជនរងគ្រោះ ខណៈដែលនារីរូបនេះ​ព្យាយាមដើរគេចចេញ ពីកាមេរ៉ា និងការសួរសំណួរពីក្រុមអ្នកសារព័ត៌មាន ជាច្រើនលើក។

ដោយមើលឃើញពីសកម្មភាពមិនគោរពសិទ្ធិបុគ្គលឯកជនបែបនេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន តាមរយៈគណនីហ្វេស​ប៊ុក​ផ្ទាល់ខ្លួន បានរៀបរាប់យ៉ាងដូច្នេះថា “ខ្ញុំសូមអំពាវនាវដល់អ្នក​សារព័ត៌មាន​ទាំងឡាយ ជាពិសេសអ្នកផ្សាយផ្ទាល់ (Live) តាមហ្វេសប៊ុក សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃឲ្យបានខ្ជាប់​ខ្ជួន​” ។ លោកបន្តទៀតថា “ការបំពានសិទ្ធិបុគ្គលឯកជន គឺជាអំពើខុសក្រមសីលធម៌ និងខុសច្បាប់ ដែលត្រូវចៀសវាងជាដាច់ខាត”។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ កើតមានគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបុរសម្នាក់បើករថយន្តបុកទួលស្ពានថ្ម គៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះកើតឡើង នៅលើផ្លូវបេតុងមួយ ក្នុងភូមិសាស្ត្រសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម