សន្តិសុខសង្គម
ក្របីមួយក្បាលដេញវ័ធអ្នកផ្សារប៉ោយប៉ែតរបួសធ្ងន់ស្រាល៦នាក់
មានការផ្ញាក់ផ្អើលរត់ចែកជើងគ្នាទាំងពលរដ្ឋ និងសមត្ថកិច្ចដោយសារកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ២០២៣នៅចំណុចផ្សារអគ្គ និងផ្សារត្រីប៉ោយប៉ែត មានសត្វក្របីមួយក្បាលដេញជល់ប្រជាពលរដ្ឋបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល៦នាក់។
តាមពលរដ្ឋឃើញហេតុការបានអោយដឹងថា នៅសុខៗស្រាប់តែមានសត្វក្របីមួយក្បាលសង្ស័យឡើងកបានដេញជល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវនៅម្ដុំផ្សាអគ្គ នៅជិតកែងបំបែកជាបួនជ្រូកខ្វៃ ស្ថិតនៅក្នុងភូមិបាលេលិយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បណ្តាលអោយរងរបួស៦នាក់ ដោយក្នុងនោះបួននាក់របួសធ្ងន់ មានស្រីបីនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

បើតាមរូបភាពកាំម៉ារ៉ាសុវត្តិភាពដែលនៅក្បែរនោះ សត្វក្របីខាងលើបានដេញជល់ និងវ័ធអ្នកកំពុងជិះម៉ូតូពីរនាក់បណ្តាលអោយដួល ហើយម្នាក់ក្នុងចំណោមនោះត្រូវបានសត្វក្របីវ័ធជាប់ស្នែងរហូតផ្លាក់ដល់ដីស្ទុះងើបរត់ទាំងរបួស។
ខណៈជល់មនុស្សជាច្រើននាក់ហើយ ក៏នៅតែអាជ្ញាធរសង្កាត់ សមត្ថកិច្ចនគរបាលកម្លាំងកងរាជអាវុធហត្ថមិនបានបង្រ្កាបដោយចាប់ ឬបាញ់សត្វក្របីនោះបានដែរ រហូតពីរម៉ោងក្រោយទើសត្វក្របីនោះត្រូវបានបុរស់ម្នាក់ចូលទៅចាប់បាននៅគុម្ពចេកដោយគ្រាន់តែអង្អែលផ្នែកខាងក្រោមនៃពោះដោយមិនអោយមានអ្នកណានៅជិតព្រោះខ្លាចក្របីនោះផ្អើលដេញជល់ទៀត ហើយចងជើងយកទៅរក្សាទុកនៅអធិការនគរបាលក្រុងប៉ោយប៉ែតដើម្បីរកម្ចាស់មកដោះស្រាយតាមច្បាប់៕
អត្ថបទ៖ អពៅ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ