សន្តិសុខសង្គម
រដ្ឋបាលខណ្ឌដូនពេញស្រាយបំភ្លឺករណីបុរសម្នាក់យកលុយផ្ញើរថយន្ដតាមទីសាធារណៈ១៥០០០រៀល ក្នុងមួយគ្រឿង
បន្ទាប់ពីមានការចែករំលែកលើបណ្ដាញសង្គមពាក់ព័ន្ធបុរសម្នាក់កឹបសំបុត្រយកថ្លៃផ្ញើរថយន្ដមួយគ្រឿងចំនួន១៥០០០រៀល រួចមក នៅរសៀលថ្ងៃទី១៣ ខែមិថុនា នេះ រដ្ឋបាលខណ្ឌដូនពេញបានបញ្ចេញវីដេអូបកស្រាយរបស់បុរសរូបនោះដើម្បីបញ្ជាក់ពីរឿងហេតុ។

បើតាមរដ្ឋបាលខណ្ឌដូនពេញ ឲ្យដឹងថា រដ្ឋបាលខណ្ឌដូនពេញ សូមឆ្លើយតបទៅនឹង Account Facebook ឈ្មោះ Leang Piseth និងតាមបណ្តាញសារព័ត៌មានមួយចំនួន ដែលបានបង្ហោះមានករណីយកថ្លៃផ្ញើរថយន្ត០១គ្រឿង ចំនួន ១៥,០០០រៀល នៅមន្ទីរពេទ្យព្រះអង្គឌួង។ ករណីនេះសាម៉ីខ្លួនបានចេញមុខបកស្រាយនៅក្នុង Video ដូចខាងក្រោម÷
សូមបញ្ចាក់ថា កាលព្រឹកថ្ងៃទី១៣ខែមិថុនា នេះ មានAccount Facebook ឈ្មោះ Leang Piseth និងតាមបណ្តាញសារព័ត៌មានមួយចំនួន មានការចែករំលែកនៅលើបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធបុរសម្នាក់យកលុយផ្ញើរថយន្ដមួយគ្រឿចំនួន១៥០០០រៀល ដែលធ្វើឲ្យមហាជនមានការិះគន់។

Account Facebook ឈ្មោះ Leang Piseth បានសរេសេររៀបរាប់ថា បងប្អូនប្រយត្ន័បងប្រុសម្នាក់នេះធ្វើស៊ីដូចខ្ញុំបក់ដៃហៅឡានអោយចតនៅចំហៀងពេទ្យព្រះអង្គដួងខ្ញុំទៅពិនិ្យភ្នែករួចរាលចុះមកវិញគាត់ទាលុយខ្ញំ15000រៀល ។ ខ្ញុំព្យាយាមសុំអោយតែ10000រៀនតែគាត់និយាយថាមិនបានទេ។គាត់អោយគេចតតែកង់បីក៏បាន15000រៀលដែរ។ពេលខ្ញុំតថ្លៃគាត់មិនបាន ក៍ខ្ញុំអោយគាតសរសេរតំលៃនៅលើក្រដាស់បញ្ជាក់តំលៃនឹងទៅ បង៊ម្នាក់នេះគាត់មានក្រុមកាងារគាត់ច្រើនគ្នាណាស់នៅផ្លូវចំហៀងពេទ្យ ព្រះអង្គដួង មិនដឹងថាលុយយក15000រៀលចូលជាតិបានប៉ុន្មានទេ។
សូមបញ្ជាក់បន្ថែមថា តាមរយៈ comment បុរសរូបនេះ នឹងរងវិធានការរដ្ឋបាល៕
អត្ថបទ៖ សុខុម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ