សន្តិសុខសង្គម
អាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនជាតិថៃ និងចិនសរុប១១នាក់ ករណីគ្រឿងញៀនជាង១ពាន់គ្រាប់
ជនជាតិថៃ និងចិនសរុបចំនួន១១នាក់ រួមនឹងគ្រឿងញៀនមួយចំនួនធំត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅចុះបង្ក្រាប និងឃាត់ខ្លួនជាក់ស្ដែង ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ហេង ថៃផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង៥និង៣០ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកវរសេនីយ៍ទោ ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីដោយលោក ហេង ថៃផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន នៅវេលាកើតហេតុលោកបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានចុះបង្ក្រាបជាក់ស្ដែងក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ដោយប្រើវិធានញុះញង់) ព្រមទាំងឃាត់ខ្លួនជនសង្ស័យសរុប១១នាក់ ស្រី២នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
លោកវរសេនីយ៍ទោ បានបន្តទៀតថា ក្នុងការបង្រ្កាបនេះដែរ កម្លាំងជំនាញកងអាវុធហត្ថក៏បានចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនធំ រួមមាន៖
ទី១/ម្សៅក្រាមពណ៌សចំនួន៨កញ្ចប់ ស្មើ៨.០ក្រាម ទាំងសំបក់,ទី២/ម្សៅក្រាម (k)១កញ្ចប់ធំ និង១៨០កញ្ចប់តូច
ស្មើនឹង១៩៣ក្រាម ទាំងសំបក, ទី៣/យ៉ាម៉ា៥កញ្ចប់ ស្មើ១១៨៦គ្រាប់, ទី៤/ថ្នាំក្រវីពណ៏ផ្កាឈូក៩គ្រាប់, ទី៥/ថ្នាំបន្ទះគ្រាប់សំបកពណ៌ក្រហម សង្ស័យសារធាតុញៀនចំនួន៨បន្ទះ, ទី៦/កញ្ឆាក្រៀមចំនួនពីដុំ, ទី៧/ជញ្ជីថ្លឹងថ្នាំញៀនចំនួន៣, ទី៨/ទូដែកចំនួន២, ទី៩/កាំភ្លើងហ្គាស ចំនួន០១ដើម,ទី១០/ទឹកសេរូក្អក ផ្សំទឹកក្រធុម៥៧ដប,ទី១១/ម៉ាស៉ីនអ៊ុតថង ចំនួន០១,ទី១២/ម៉ាស៉ីនក្រឡុកកញ្ឆា ចំនួន០១, ទី១៣/បំពងជកកញ្ឆាចំនួនមួយ,ទី១៤ បំពងស៉ីយូហិតkមួយដុំ, ទី១៥/ទឹកក្រធុម ចំនួន២ដប,ទី១៦/ថងសម្រាប់ច្រកមួយចំនួនធំ,ទី១៧/សៀវភៅកសិករថៃ ចំនួន១ក្បាល,ទី១៨/អត្តសញ្ញាតប័ណ្ណ១,ទី១៩/ជញ្ជៀន១វង្ស,ទី២០/ខ្សែកមួយខ្សែ,ទី២១/ខ្សែដៃចំនួន២ខ្សែ,ទី២២/ស៉ីញអាវរូបព្រះមួយ,ទី២៣/លិខិតឆ្លងដែនចំនួន៨,ទី២៤/ទូរស័ព្ទដៃចំនួន៨គ្រឿង និងទី២៥/លុយបាតថៃចំនួន ៣៣២០បាត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់