សន្តិសុខសង្គម
ឆេះផ្ទះមួយខ្នង និងបន្ទប់ជួលជាច្រើន ជាប់ស្ត្រី ៤ នាក់ តែសង្គ្រោះទាន់ពេល
ផ្ទះស្តុកកំណាត់ និងកាត់ដេរសំលៀកបំពាក់មួយខ្នង និងបន្ទប់ជួលជាច្រើនបន្ទប់ ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ ត្រង់ចំណុចផ្ទះកាត់ដេរសំលៀកបំពាក់ ភូមិទំនប់ ១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះកើតហេតុគឺជាផ្ទះកាត់ដេរសំលៀកបំពាក់ និងស្តុកកំណាត់។ នៅក្នុងផ្ទះ នៃផ្នែកខាងក្រោយ គឺជាកន្លែងស្តុកកំណាត់ច្រើនជាងគេ។ នៅម្ដុំផ្ទះ កើតហេតុ ភាគច្រើនមិនថាផ្ទះ ឬ បន្ទប់ជួលនោះទេ គឺសុទ្ធតែកាត់ដេរសំលៀកបំពាក់។

ប្រភពបន្ថែមថា មុនពេលកើតហេតុ ខណៈប្រជាពលរដ្ឋកំពុងតែសម្រាកលង់លក់ក្នុងដំណេក ក៏ស្រាប់តែឮសំឡេងម្ចាស់ផ្ទះកើតហេតុ បានស្រែកហៅឲ្យគេឯងជួយ។ រំពេចនោះ ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុ បានចេញមកមើល ក៏ឃើញមានអណ្ដាតភ្លើងកំពុងតែឆាបឆេះចេញពីក្នុងផ្ទះកើតហេតុយ៉ាងសន្ធោសន្ធៅ។ បន្ទាប់មក ប្រជាពលរដ្ឋនាំគ្នាជួយទាញទុយោទឹកបាញ់ពន្លត់ និងខ្លះទៀតបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អណ្ដាតភ្លើង តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ។

ប្រភពដដែលបន្តថា បន្តិចក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកដល់ទីតាំងកើតហេតុ។ តែដោយស្ថានភាពផ្លូវមានភាពតូចចង្អៀត ធ្វើឲ្យពិបាកដល់រថយន្តពន្លត់អគ្គិភ័យចូលទៅបាញ់ទឹកពន្លត់ គឺបានត្រឹមតែរាយទុយោពីខាងក្រៅចូលទៅបាញ់ពន្លត់ ជាហេតុធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះរាលដាលដល់បន្ទប់ជួលដែលនៅជាប់សងខាង នៃផ្ទះកើតហេតុ ។ ក្នុងនោះ ខណៈកំពុងធ្វើការបាញ់ទឹកពន្លត់ ក៏ស្រាប់តែឮសំឡេងគោះជញ្ជាំងពីក្នុងបន្ទប់ជួលដែលត្រូវបានភ្លើងកំពុងតែឆាបឆេះ។ ភ្លាមៗនោះ ប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ច នាំគ្នាវាយទម្លុះជញ្ជាំងបន្ទប់ផ្នែកខាងក្រោយ និងបាននាំស្ត្រីចំនួន ០៤ នាក់ ដែលជាប់ក្នុងបន្ទប់នោះចេញមកក្រៅទាន់ពេលវេលា។ បន្ថែមនោះ ស្ត្រីចំនួន ០២ នាក់ ក្នុងចំណោម ០៤ នាក់ នេះ បានរងរបួសស្រាល។

ហេតុការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទើបគ្រប់គ្រងស្ថានភាពភ្លើងបានជាស្ថាពរ។ ចំពោះមូលដ្ឋាន មន្ត្រីជំនាញ សន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ ៖ សុខា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ