សន្តិសុខសង្គម
Update៖ អគ្គិភ័យឆេះនៅក្រុងកំពតកាលពីម្សិលមិញ សរុបជាទឹកប្រាក់អស់ប្រមាណ២០ម៉ឺនដុល្លារ
កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានមន្ត្រីនគរបាលនៃការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១និង៥០នាទីរសៀលមានអគ្គិភ័យបានកើតឡើងឆាបឆេះនៅក្រុមហ៊ុន-អិល-ជី សាខាខេត្តកំពត ដែលស្ថិតនៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

អគ្គិភ័យឆាបឆេះហាងលក់សម្ភារអេឡិចត្រូនិក.អិល.ជី សាខាខេត្តកំពតបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបានប្រើរថយន្តពន្លត់៤គ្រឿង អស់ទឹក១២ស៊ីទែនទើបពន្លត់បាន និងមិនឆេះរាលដល់ផ្ទះនៅជាប់នោះទេ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះទោះមិនបង្កឲ្យមានគ្រោះថ្នាក់ឬរបួសក្តី តែវាបណ្តាលឱ្យក្រុនហ៊ុនខាតបង់ទ្រព្យសម្បត្តិមានតម្លៃប្រមាណ២០ម៉ឺនដុល្លារ។

ក្នុងហេតុការណ៍នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាន និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង(ស្នងការដ្ឋាន៣គ្រឿង) អាវុធហត្ថ១គ្រឿង) ដោយប្រើប្រាស់ទឹកអស់១២រថយន្តទើបគ្រប់គ្រងស្ថានការណ៍១០០ភាគរយនាវេលាម៉ោង៣រសៀលថ្ងៃដដែល។

ក្នុងនោះរួមមាន ១. ឃ្លាំងទំហំ១០ម៉ែត្រគុណនឹង១០ម៉ែត្រ កម្ពស់៨ម៉ែត្រ ជញ្ជាំងឥដ្ឋ ប្រក់សង្កសី ខូចខាតទាំងស្រុង, ២. ទូរទស្សន៍ចំនួន១០០គ្រឿង, ៣. ទូទឹកកកចំនួន៨០គ្រឿង, ៤.ម៉ាស៉ីនត្រជាក់ចំនួន៨០គ្រឿង, ៥. ម៉ាស៉ីនបោកខោអាវចំនួន៧០គ្រឿង និងសម្ភារមួយចំនួនទៀត៕
អត្ថបទ៖ សឹង រ៉ាត់






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ