Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តតាកែវបង្ក្រាបបានកញ្ឆាក្រៀម​២​បាវនៅស្រុកគីរីវង់

បានផុស

នៅ

ជាថ្មីទៀតហេីយនៅស្រុកគីរីវង់ ដែលកញ្ឆាក្រៀមជាង១០គីឡូក្រាមត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវរកឃេីញនិងឃាត់ខ្លួនជនសង្ស័យជាស្ត្រីវ័យជាង៥០ឆ្នាំម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីបង្ក្រាបកញ្ឆាក្រៀមនេះ ធ្វេីឡេីងនៅម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយកម្លាំងមន្ទីរស្រាវ​ជ្រាវនិងបង្ក្រាបបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនិយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលជំនាញ តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ និងសម្របសម្រួលនីតិវិធីដោយលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ នៅចំណុចរោងបាយខាងក្រោយផ្ទះនៅភូមិចំបក់ ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ ។

ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាន ស្រ៊ន ភេទស្រី អាយុ៥៧ ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិចំបក់ ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ ។ វត្ថុតាងដកហូតបានរួមមាន៖ កញ្ឆាក្រៀមចំនួន០២បាវ ទម្ងន់=១៤​គីឡូ​២ខាំ(ដប់បួនគឺឡូពីរខាំ ថ្លឹងទាំងសំបក់បាវ )។ ជញ្ជីងថ្លឹងកញ្ឆាចំនួន០១ និងទូរស័ព្ទដៃ០១គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថតាកែវដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម