សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលអះអាងថាជាអ្នកសារព័ត៌មាន ដកហូតគ្រឿងញៀន និងសម្ភារៈមួយចំនួន។
ករណីឃាត់ខ្លួនអ្នកសារព័ត៌មានរូបនេះបានធ្វើឡើងកាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នោចំណុចផ្លូវលំខាងជើងភូមិព្រៃទទឹង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់ស្នងការដដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដឹងនៅថ្ងៃទី១៩ ខែមិថុនា នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ១.ឈ្មោះ សួន ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ២.ឈ្មោះ សុខ កាន់ (វ៉េ) ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមរបាយការណ៍បញ្ជាក់ថា ដោយមានព័ត៌មានពីមូលដ្ឋាន និងការកំណត់មុខសញ្ញាសង្ស័យ កម្លាំងឈានទៅឃាត់ឆែកឆេររកឃើញម្សៅក្រាមពណ៍ ស សង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់មធ្យម ក្នុងនោះសមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន៖ វិទ្យុទាក់ទង (អាយកូម) ចំនួន០២ គ្រឿង ឧបករណ៍ឆក់ (ពិលឆក់)ចំនួន ០២ គ្រឿង កាតសម្គាល់ខ្លួនអ្នកសារពត៍មានចំនួន០១សន្លឹក ម៉ូតូ០១គ្រឿង ម៉ាក C125 ពណ៍ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 1KE 4698 ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺដើម្បីចាត់ការតាមនិតិវិធី៕
អត្ថបទ៖ សុខុម


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ