សន្តិសុខសង្គម
ឃាត់ខ្លួនសិស្សជិត ១០ នាក់ ករណីវាយគ្នាបង្កឲ្យភាគីម្ខាងរបួស យកមកអប់រំ
សមត្ថកិច្ចឃាត់ខ្លួនសិស្សចំនួន ០៨ នាក់ ពាក់ព័ន្ធករណីវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យភាគីម្ខាងរងរបួស យកមកណែនាំអប់រំ និងធ្វើកិច្ចសន្យា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី ១៧ មិថុនា កន្លងទៅ នៅចំណុចដីឡូត៍មួយកន្លែង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ០៩ និង ០០ នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនសិស្សចំនួន ០៨ នាក់ ករណីវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ ៣១D ផ្លូវលេខ ២៧១ ក្រុមទី ០១ ភូមិ ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៣។
ប្រតិបត្តិការខាងលើ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ ដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿងដល់សិស្សទាំង ០៨ នាក់ខាងលើ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។
បច្ចុប្បន្នសិស្សទាំង ០៨ នាក់ ក្រោយពីធ្វើការដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ព្រមទាំងមានការធានាពីអាណាព្យាបាលរួចមក សមត្ថកិច្ចបានប្រគល់ជូនលោកនាយកសាលា ដើម្បីអប់រំនៅសាលាបន្ត៕
អត្ថបទ ៖ ពិសី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ