សន្តិសុខសង្គម
បុរសម្នាក់អួតថាពាក់ផ្កាយ គំរាមបកស័ក្ដិអធិការរងខណ្ឌកំបូល ត្រូវសមត្ថកិច្ចពិតប្រាកដឃាត់ខ្លួន
ភ្នំពេញ ៖ បុរសជាអ្នកលក់ទូរសព្ទតាមអនឡាញម្នាក់ អួតខ្លួនជាប៉ូលិសពាក់ផ្កាយ គំរាមរកវាយនិងបកស័ក្តិអធិការរងខណ្ឌកំបូលនិងនាយរងប៉ុស្តិ៍ភ្លើងឆេះរទេះ។ ក្រោយពីដឹងថា រកស៊ីលក់ដូរ បន្លំបោកប្រាស់ រំលោភទំនុកចិត្តលើអតិថិជន មានយុវជនម្នាក់កុម្ម៉ង់ទិញទូរសព្ទម៉ាក I phone 14promax មួយគ្រឿងរបស់ចិន ប៉ះចំទូរសព្ទខូច ព្យាយាមទំនាក់ទំនងសាកសួរ ត្រូវបានខាងអ្នកលក់ប្លុកហ្វេសប៊ុកចោល អស់រយៈពេល២ថ្ងៃ ទំបំផុតនៅវេលាម៉ោង១២ថ្ងៃត្រង់ទី២០ ខែមិថុនា ឆ្នាំ២០២៣ ប្រើល្បិចយកអាខោនហ្វេសប៊ុកផ្សេង កុម្ម៉ង់ទិញ ណាត់កន្លែងជួប ឃាត់បានអ្នកដឹកនាំទៅនិយាយគ្នានៅប៉ុស្តិ៍ ស្រាប់តែម្ចាស់អ្នកលក់ចេញមុខមក មិននិយាយរកដំណោះស្រាយរឿងទិញលក់ទូរសព្ទ បែរជាមកអួតអាង ម្តងថាខ្លួនជាអធិការរងខណ្ឌសែនសុខ ម្តងថាខ្លួនជាប៉ូលិសពាក់ផ្កាយនៅក្រសួងមហាផ្ទៃ គំរាមវាយបកស័ក្តិលោកអធិការរងខណ្ឌកំបូលម្នាក់ និងនាយរងប៉ុស្តិ៍ភ្លើងឆេះរទេះម្នាក់ចោល បង្កឲ្យផ្អើលពេញប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល។

បើតាមយុវជនម្នាក់ឈ្មោះ ស៊ុន វីហ្សូ អាយុ២៣ឆ្នាំ ជាមន្ត្រីយោធា នៅកងពលតូចលេខ៤២ ការពារព្រំដែន ភាគឥសាន មានទីលំនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បានឲ្យដឹងថា បន្ទាប់ពីគាត់មកលេងផ្ទះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឃើញគេលក់ទូរសព្ទ តាមផេកមួយ ឈ្មោះ P-P 168 phone shop ក៏បានកុម្ម៉ង់ទិញ ទូរសព្ទមួយគ្រឿង I phone 14 pro max ជាផលិតផលចិន តម្លៃ១០៥ដុល្លារ ដោយម្ចាស់អ្នកលក់ធានាជួសជុលរយៈពេល១ឆ្នាំ ទំនាក់ទំនងទិញ ឲ្យគេដឹកជញ្ជូនដល់ផ្ទះ ស្រាប់តែទូរសព្ទនោះ មិនស្គាល់ស៊ីមកាត ប្រើមិនកើត ក៏ទំនាក់ទំនងទៅខាងអ្នកលក់វិញ ត្រូវបានអ្នកលក់ប្លុកហ្វេសប៊ុកចោល អស់ចំនួន៣អាខោន អស់រយៈពេល២ថ្ងៃទៅហើយ។
លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះប្រើល្បិចយកហ្វេសប៊ុកផ្សេង ឆាតទិញទូរសព្ទចំនួន២គ្រឿង ហើយណាត់ជួបកន្លែងផ្សេង ខុសពីលើកមុនដល់ពេលជួបអ្នកដឹកនៅតាមផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ៣ ក៏ឃាត់នាំទៅនិយាយគ្នានៅប៉ុស្តិ៍ភ្លើងឆេះរទេះ ក្នុងបំណងឲ្យម្ចាស់អ្នកលក់ទទួលខុសត្រូវលើទូរសព្ទដែលទិញហើយមានបញ្ហា។

ស្រាប់តែខាងម្ចាស់អ្នកលក់ បើករថយន្តម៉ាក TUTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-8185 ទៅដល់ មិនបាននិយាយរកដំណោះស្រាយរឿងទិញលក់ទូរសព្ទ បែរជាបញ្ចេញចរិតកោងកាច ដ៏មហិមា អួតខ្លួនជាប៉ូលិសពាក់ផ្កាយ ម្តងថាជាអធិការរងខណ្ឌសែនសុខ ម្តងអួតខ្លួនថាប៉ូលិសក្រសួង គំរាមវាយបកស័ក្តិ លោកអធិការរងខណ្ឌកំបូលម្នាក់ចោល និងបកស័ក្តិនាយរងប៉ុស្តិ៍ភ្លើងឆេះរទេះម្នាក់ទៀត ស្រែកឡូឡាឡាំប៉ាពេញប៉ុស្តិ៍នគរបាល បង្កឲ្យភ្ញាក់ផ្អើល លុះដល់សុំគោលការណ៍ឃាត់ខ្លួនដើម្បីសាកសួរ ទើបភ័យខ្លួន តាមពិតអ្នកលក់ ទូរសព្ទ។
បន្ទាប់ពីសមត្ថកិច្ចពិតប្រាកដ លោកអនុវត្ត បម្រើប្រជាពលរដ្ឋតាមនីតិវិធី បុរសជាអ្នកលក់ទូរសព្ទអនឡាញ ម្នាក់ខាងលើ ចាប់ផ្តើមបន្ទន់ឥរិយាបថ ដើរសំពះអង្វរ សុំសម្រួលវិញម្តង។
ទោះយ៉ាងណាក្តី អ្នកលក់ដូរតាមអនឡាញ ឆបោក រំលោភលើទំនុកចិត្តអតិថិជនខាងលើ ត្រូវបានឃាត់សាកសួរនៅប៉ុស្តិ៍ភ្លើងឆេះរទេះ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?