សន្តិសុខសង្គម
មុខសញ្ញាលួចឆក់ប្លន់៥នាក់ ត្រូវសមត្ថកិច្ចត្រៀមបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ជាមុខសញ្ញាលួច ឆក់ ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ហើយនិងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ។

ជនសង្ស័យដែលឃាត់ខ្លួនទី១ ឈ្មោះមុត ហេង ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះប៊ុន ចាន់លាភ ភេទប្រុស អាយុ១៦ឆ្នាំ ទី៣ឈ្មោះចឺម ជេម ភេទប្រុស អាយុ១៧ឆ្នាំ ទី៤ឈ្មោះសុខ សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ទី៥ ឈ្មោះជឹម សុភ័ក្ត្រ ភេទប្រុស អាយុ១៨ឆ្នាំ ទី៦ ឈ្មោះជឹម សុផា ភេទប្រុសអាយុ១៧ឆ្នាំ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង៣និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងតាមប៉ុស្តិ៍ តាមផ្នែក ចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដើម្បីបង្ការបង្ក្រាបបទល្មើសលួចឆក់ប្លន់ នានា កុំឱ្យមានកើតឡើង។ និងតាមដានស្រាវជ្រាវចាប់មុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពកន្លងមក ខណៈកំពុងល្បាតមកដល់ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូដោយមានការសង្ស័យទើបហៅឱ្យឈប់ធ្វើការឆែកឆេរលើដងខ្លួនឃើញមានដាវកែច្នៃចំនួន០១ដើមក៏ឃាត់ខ្លួនយកទៅសួរនាំតែម្តង។

ក្រោយពីសាកសួររួចនៅព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែលកម្លាំងសមត្ថកិច្ចក៏បន្តចុះតាមចាប់បក្ខពួក៤នាក់ជាបន្តបន្ទាប់ទៀតសរុប៦នាក់។ តែដោយសារមានម្នាក់ មិនមានជាប់ពាក់ព័ន្ធទើបដោះលែងឱ្យទៅផ្ទះវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការខណ្ឌកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី