Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនអ្នកនេសាទ ១១ នាក់ យកទៅអប់រំ និងដកហូតឧបករណ៍នេសាទខុសច្បាប់

បានផុស

នៅ

ក្រុមអភិរក្សត្រីមេពូជបានចុះល្បាតនៅតាមដងទន្លេមេគងលើឃាត់ខ្លួនអ្នកនេសាទ ១១នាក់លួចលាក់ធ្វើការនេសាទខុសច្បាប់អប់រំ និងបានដកហូតមង ឧបករណ៍ឆក់ក្នុងអន្លុងអភិរក្សដែលជាតំបន់ហាមឃាត់នៅតាមតំបន់រ៉ាមសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភោគ និមល ប្រធានក្រុមអភិរក្សត្រីមេពូជប្រចាំនៅទីស្នាក់ការគោះឫស្សី ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងបានបញ្ជាក់នៅព្រឹកថ្ងៃទី ២៣ មិថុនានេះថា មន្រ្តីផ្នែកបរិស្ថាន-ប្រចាំការនៅតំបន់រ៉ាមសារតាមដងទន្លេមេគង្គលើ ចំនួន៣គោលដៅ បានសហការជាមួយប្រជាសហគមន៍នេសាទ ធ្វើការចុះបង្ក្រាបបទល្មើសនេសាទដើម្បីអភិរក្សត្រីមេពូជឱ្យសំបូរបែបឡើងវិញ។

លោកប្រធានក្រុមអភិរក្សបន្តថា៖ ក្នុងសកម្មភាពចុះល្បាតនេះ ក្រុមអភិរក្សត្រីមេពូជបានបង្ក្រាបបទល្មើសចំនួន ៧០ លើកក្នុងខែមិថុនានេះ នឹងបាន ឃាត់អ្នកនេសាទចំនួន ១១ នាក់អប់រំ និងបានផ្សព្វផ្សាយ ច្បាប់ស្ដីពីតំបន់ការពារធនធានជីវចំរុះនៅរដូវបិទនេសាទ ចំនួន០៥លើកបន្ថែមទៀត។

លោកបន្តថា ក្នុងនោះកម្លាំងទាំងពីក្រុមបង្ក្រាបបានករណីល្មើសបានចំនួន២០ករណី ដកហូតបានមងជិត៣០០០ម៉ែត្រនិងឧបករណ៍ ឆក់មួយគ្រឿង ទូកឈើ ចំនួន០១គ្រឿង ម៉ាស៊ីនចំនួន០១គ្រឿង ខ្សែកាបភ្ជាប់ខ្សែភ្លើង ប្រវែង២ម៉ែត្រ ចំនួន១ខ្សែ និងដាយ ប្រវែង៣០ម៉ែត្រ។ ចំណែកជនសង្ស័យរត់គេចខ្លួនបន្សល់វត្ថុតាង តែប៉ុណ្ណោះ។

វត្ថុតាងដកហូតបានទាំងអស់ ត្រូវបានរក្សាទុកនៅស្នាក់ការតំបន់រ៉ាមសារ ស្នាក់ការរងកោះត្រែង ស្នាក់ការរងកំបោរ ដើម្បីធ្វើកំណត់ហេតុនិងបំផ្លាញចោលនៅពេលក្រោយ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម