សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ១២នាក់ពាក់ព័ន្ធករណីចោរកម្ម ដែលធ្វើសកម្មភាពជិត២០លើក
កម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម៉ូតូ គាស់ផ្ទះ ឆក់ យ៉ាងសកម្មបានជាបន្តបន្ទាប់ចំនួន១២នាក់ ក្នុងនោះមានស្រី២នាក់ ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យទាំង១២នាក់ មានម្នាក់ជាមេក្លោងដើរធ្វើសកម្មភាពដែលមានឈ្មោះ មឿន ថៃសាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលារំលងអធ្រាត្រចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីមមួយគ្រឿង នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ នាំទៅសាកសួរបឋម រហូតដល់ព្រឹកឡើងថ្ងៃដដែល កម្លាំងសមត្ថកិច្ច ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក មន វុធី អធិការខណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ភួង បូណា អធិការរងខណ្ឌ ទទួលបន្ទុកផ្នែកព្រហ្មទណ្ទ លោកវរសេនីយ៍ត្រី សាយ ចំរើន នាយប៉ុស្តិ៍ចោមចៅទី១ ធ្វើការស្រាវជ្រាវបន្តតាមចាប់ខ្លួនក្រុមជនសង្ស័យទាំងសម្បុកសរុប១២នាក់ ស្រី២នាក់ ជាមុខសញ្ញាលួច ឆក់ គាស់ផ្ទះ សរុប១៧ករណី ដែលប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ដែលជនសង្ស័យលួចបាន ។

ជនសង្ស័យទាំង១២នាក់ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញ ដើម្បីរកជនប្រព្រឹត្តផ្ទាល់ រួមគំនិត និងទទួលផលចោរកម្ម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ សុខា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ