Connect with us

សន្តិសុខសង្គម

ក្រពើរួច២ទ្រុងចូលក្នុងទឹកប្រឡាយធ្វើឱ្យអ្នកភូមិព្រួយបារម្ភ​

បានផុស

នៅ

អ្នកភូមិ ប្រយុទ្ធ និងភូមិចំបក់ហែ ក្នុងឃុំពួក ស្រុកពួកភ័យព្រួយបារម្ភដោយសារតែសត្វក្រពើចំនួន២ទ្រុងបានរួចចូលក្នុងប្រឡាយទឹក និងបន្តហូរចូលស្ទឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា នាពេលថ្មីៗនេះម្ចាស់ចិញ្ចឹមសត្វក្រពើ ឈ្មោះ គង់ ចន្ថា ហៅ បាវ រស់នៅភូមិពួកចាស់ ឃុំពួក ស្រុកពួក បានឲ្យដឹងថា នៅចន្លោះយប់ចូលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០២៣ សត្វក្រពើរបស់គាត់ប្រហែលចំនួន ១០ក្បាល ប្រភេទក្រពើធំ ទំហំចន្លោះ៤០kg ទៅ ៨០kg ដែលទើបទិញចូលថ្មី និងដឹកយកមកដាក់ទ្រុងនៅទីតាំងខាងលើបានរួចចេញពីបរិវេណដីទ្រុងចូលទៅប្រឡាយទឹកបែកជា ៣ ចេញមកប្រឡាយតាអ៊ូ ភូមិអូតាប្រាក់-ចេញទៅស្ទឹងកិលភូមិប្រយុទ្ធ/ឃុំពួក-ចេញទៅស្ទឹងភូមិគោកថ្មី ឃុំដូនកែវ ហើយត្រូវបានប្រជាពលរដ្ឋក្នុងឃុំពួក និងឃុំដូនកែវ និងម្ចាស់ តាមរកចាប់បានសត្វក្រពើមកវិញ សរុបចំនួន ១១ក្បាល តាមការបញ្ជាក់ពីម្ចាស់ថា បានរកឃើញសត្វក្រពើចាប់បានវិញគ្រប់ចំនួន។

លោកបន្តថា ជាមួយគ្នានោះដែរនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣ បានទទួលព័ត៌មានពីម្ចាស់ចិញ្ចឹមសត្វក្រពើឈ្មោះ សុខ វិជ័យ ហៅ គង់ រស់នៅភូមិគោកកណ្ដាល ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាបថា នៅវេលាយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ ចំណុចទីតាំងដីទ្រុងក្រពើរបស់គាត់ ស្ថិតក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប សត្វក្រពើ គាត់ប្រហែលចំនួន ១៣ក្បាល ប្រភេទក្រពើធំ ចន្លោះ ៣០kg ទៅ ៥០kg ដែលទើបទិញចូលដឹកមកដាក់ទ្រុងនៅទីតាំង​ដីទ្រុងខាងលើ ហើយមិនទាន់បានស្រាយចំណងរុំមាត់ បានរួចចេញពីទ្រុងក្នុងបរិវេណ​ដីរបងនិងចូលប្រឡាយទឹកភូមិចំបក់ហែ-តភ្ជាប់ភូមិអូតាប្រាក់/ឃុំពួក ហើយបានត្រូវម្ចាស់តាមរកឃើញវិញចាប់បានលើកគោកចំនួន ១១ក្បាលនិងបានក្នុងទឹកចំនួនមួយក្បាលអាចនៅសល់ក្នុងទឹកខ្លះ និងនៅបន្តតាមរកបន្តទៀត។

ប្រភពពលរដ្ឋនៅទីតាំងខាងលើបានឲ្យដឹងថា ម្ចាស់កសិដ្ឋានទាំងពីរខាងលើមានការធ្វេសប្រហែលដោយសារតែដែកទ្វារទ្រង់ក្រពើ មានសភាពពុកផុយធ្វើឲ្យរួចចេញជាបន្តបន្ទាប់យ៉ាងដូច្នេះ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម