សន្តិសុខសង្គម
ពលរដ្ឋ៦៩គ្រួសារក្នុងខេត្តកំពង់ឆ្នាំង ផ្ទុះការតវ៉ាជាមួយឧកញ៉ា ជា សារ៉ន ករណីឆបោកប្រាក់ជាង១លានដុល្លារ
ប្រជាពលរដ្ឋចំនួន៦៩គ្រួសារនៅក្នុងភូមិចំនួន៥ នៅក្នុងឃុំស្វាយរំពារឃាត ឃុំត្រងិល ស្រុកកំពង់លែង នៅព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ម៉ៃ មឿន អាយុ៣៨ឆ្នាំ និងលោកស្រី ភា ស្រីម៉ៅ អាយុ៤៥ឆ្នាំ តំណាងប្រជាពលរដ្ឋទាំង៦៩គ្រួសារ បានឲ្យដឹងថា ពួកគាត់ទាំង៦៩គ្រួសារបានចាញ់បោកក្រុមហ៊ុនលោកឧកញ៉ា ជា សារ៉ន លក់ដីឡូតិ៍ នៅខេត្តកំពត សរុបអស់ទឹកប្រាក់ចំនួន ១.០៣៤.៨៥០ដុល្លារ ( មួយរយបីម៉ឺន បួនពាន់ប្រាំបីរយហាសិបដុល្លារ) និងប្រាក់រៀល ចំនួន ៣២.០០០.០០០ រៀល (សាមសិមពីរលានរៀល ) ដោយនៅក្នុងមួយគ្រួសារៗ បានចាញ់បោកក្រុមហ៊ុននេះចាប់ពី ៥.០០០ ដុល្លារ ដល់៧ម៉ឺនដុល្លារ។

ពួកគាត់បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងពេលបង់លុយទិញដីឡូត៍ ក្រុមហ៊ុនលោក ជាសារ៉ន មេការក្រុមហ៊ុនមានឈ្មោះលោក ពិនសុខា លោក ផង់ ចំរើន លោក ហង់ ហៃ និងប្រធានក្រុមហ៊ុនបានសន្យាថា នឹងជួយបង់ការប្រាក់ប្រចាំខែជូនធនាគារ ជំនួសប្រជាពលរដ្ឋដែលបានខ្ចីលុយពីធនាគារឯកជន គឺក្នុងមួយម៉ឺនដុល្លារត្រូវបង់ការប្រាក់២៥០ដុល្លារ។ ប៉ុន្តែចាប់ខែមេសា ឆ្នាំ២០២៣នេះមកក្រុមហ៊ុនលោក ជា សារ៉ន មិនបានបង់ការប្រាក់ជូនពួកគាត់ទាំង៦៩គ្រួសារ ដូចការសន្យានោះឡើយ។

ករណីខាងលើនេះពួកគាត់ក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងស្នើសុំពីឯកឧត្តមអភិបាលខេត្តកំពត និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ជួយអន្តរាគមន៍ដោះស្រាយផងដែរ ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញជួយចំណាច់ការជូនពួកគាត់ឡើយ។

ដូច្នេះពេលនេះពួកគាត់គោរពស្នើសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយដោះស្រាយ ១.សុំឱ្យក្រុមហ៊ុនជាសារ៉នចរចាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជនបង់ការប្រាក់ប្រចាំខែជំនួសប្រជាពលរដ្ឋដូចដែលក្រុមហ៊ុនបានសន្យា។ ២.ពួកគាត់ស្នើសុំដកយកប្លង់ដី ប្លង់ផ្ទះដែលដាក់បញ្ចាំនៅធនាគារមកវិញ។ ៣.ស្នើសុំឲ្យក្រុមហ៊ុនលោក ជា សារ៉ន បង្វិលសងប្រាក់ពួកគាត់ទាំង៦៩គ្រួសាជាង១ម៉ឺនដុល្លាររមកវិញ។ ៤.គោរពស្នើសុំឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងខេត្តកំពត ជួយចំណាត់ការរឿងពួកគាត់ឲ្យដូចប្រជាពលរដ្ឋនៅខេត្តកំពត និងខេត្តតាកែវដោយក្តីអនុគ្រោះផងចុះ៕
អត្ថបទ៖ ឈៀងថារិទ្ធ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ