សន្តិសុខសង្គម
ស្នងការរាជធានី នឹងដាក់ពង្រាយកម្លាំងជាង ៤ ពាន់នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំលុងឃោសនាបោះឆ្នោត
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងដាក់ពង្រាយកម្លាំងសមត្ថកិច្ចប្រមាណជាង ៤ ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ អំលុងឃោសនាបោះឆ្នោត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនឹងឈានមកដល់នាថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។
តាមរយៈតេឡេក្រាមនៅថ្ងៃទី ២៧ មិថុនានេះ លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ព្រឹត្តិការណ៍ឃោសនាបោះឆ្នោត ពីថ្ងៃទី ១ ដល់ថ្ងៃទី ២១ ខែកក្កដា ខាងមុខ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវកម្លាំងនគរបាលជាង ៤ ពាន់នាក់ ក្នុងផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានបន្តថា «ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំកន្លងមកនេះ បានបញ្ជាដល់ស្នងការរង មន្ត្រីការិយាល័យ និងជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេសការិយាល័យនគរបាលចរាចរណ៍ ត្រូវសហការយកចិត្តទុកដាក់ សម្រួលចរាចរណ៍ឲ្យបានល្អ ដើម្បីសម្រួលដល់ការដង្ហែក្បួនឃោសនាគ្រប់គណបក្ស បានដំណើរការទៅដោយរលូន»។
លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានបន្តទៀតថា ក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនោះដែរ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរទាំងអស់ មេត្តាយោគយល់ចំពោះបញ្ហាចរាចរណ៍ដែលអាចនឹងកកស្ទះតិចតួចផងដែរ។
បើតាមសេចក្ដីណែនាំរបស់ គ.ជ.ប នៅក្នុងកំលុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកក្កដា រហូតដល់ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។
ជាមួយគ្នានេះដែរ គ.ជ.ប សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រ គណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលមានចែងក្នុងច្បាប់ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឲ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។
គ.ជ.ប ក៏អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់