សន្តិសុខសង្គម
រថយន្តដឹកកម្មកររោងចក្រមួយគ្រឿងក្រឡាប់ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៤០នាក់រងរបួសធ្ងន់ស្រាល
កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៦និង២៥នាទី រថយន្តមួយគ្រឿងដឹកកម្មករកម្មការីនីរោចក្រចំនួន៤១នាក់ បើកបរពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុក៏បានគេចម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាក៏ក្រឡាប់តែម្ដង បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះកើតឡើងនៅចំណុច មុខប៉ុស្តិ៍នគរបាលសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលចរាចរខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកកម្មករកម្មការីនីមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ៣A-0765 ដែលដឹកកម្មករកម្មការីនីប្រមាណជិត៥០នាក់បើកបរពីត្បូងមកជើង ពេលមកដល់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសែប ក៏បានគេចពីម៉ូតូដែលធ្វើដំណើរស្របទិសគ្នា ពាក់ផ្លាកលេខ កំពង់ឆ្នាំង1D-2290 ហើយបានជាន់ហ្វ្រាំងយ៉ាងខ្លាំងបណ្តាលឱ្យរថយន្តបោកក្រឡាប់តែម្តង។
ក្រោយកើតហេតុ នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកជញ្ជូនកម្មករកម្មការីនីដែលរងរបួសធ្ងន់ស្រាលយកទៅសង្គ្រោះនៅតាមគ្លីនិក និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបញ្ជូនកម្មករ២នាក់ទៀតទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕
ដោយ ៖ វ៉ាន់ សេដ្ឋា
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៧ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)