Connect with us

សន្តិសុខសង្គម

Update ៖ មន្ត្រី​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែ​វែង​ម្នាក់​សម្លាប់​ខ្លួនឯង​ ដោយ​មិនដឹង​មូលហេតុ

បានផុស

នៅ

ភ្នំពេញ​ ៖ មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​ បន្ទាប់ពី​បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​រដ្ឋ​ព្រៃវែង បាន​បាញ់សម្លាប់​ខ្លួនឯង​នៅក្នុង​ផ្ទះ​កាលពី​វេលា​ម៉ោង​២០​និង​៣០នាទីយប់​ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ ស្ថិតនៅ​ផ្ទះ​លេខ​២៤៤ ផ្លូវ​បេតុង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ ឈ្មោះ អេង សុខ​រី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ នគរបាល (​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ព្រែ​វែង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​) ។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥​និង​៣០​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​តែ​មិនដឹងថា ​ទៅ​ណា​ទេ ដល់​វេលា​ម៉ោង​១៩ និង​៣០​នាទី ជនរងគ្រោះ​ក៏​ត្រឡប់​មក​ដល់​ផ្ទះ​វិញ បាន​មួយ​ភ្លែ​ត​ក៏​ជិះ​ម៉ូតូ​ចេញទៅ​វិញ​បាត់ទៅ​។

វេលា​ម៉ោង​២០​និង​៣០​នាទី ជនរងគ្រោះ​ក៏​ត្រលប់មក​ផ្ទះ​វិញ​ម្តងទៀត រួច​បាន​ហៅ​ឱ្យ​ប្អូនៗ​ដែល​នៅ​លេង​មុខផ្ទះ​ឱ្យចូល​ផ្ទះ តែ​ប្អូន​មិន​ស្តាប់ ទើប​ជនរងគ្រោះ​ដើរ​ទៅយក​កាំភ្លើង​នៅក្នុង​បន្ទប់​គេង​ដក​មក​បាញ់​ឡើងលើ​ចំនួន​០២​គ្រាប់​នៅ​ក្នុង​បរិវេណ​ផ្ទះ ហើយ​ជនរងគ្រោះ​ក៏​ដើរចូល​ទៅក្នុង​បន្ទប់​គេង​ធ្វើ​អត្តឃាត​បាញ់សម្លាប់​ខ្លួន​ឯង​០១​គ្រាប់​ទៀត​ចំ​ស្នៀត​ផ្កា​ខាងឆ្វេង​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​តែម្តង​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​កើត​ហេតុ​៕

ដោយ​ ៖​ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម