Connect with us

សន្តិសុខសង្គម

នគរបាលខេត្តព្រៃវែង បំបែកសំណុំរឿងរំលោភសម្លាប់ស្ត្រី និងកូនតូច ហើយដុតផ្ទះជនរងគ្រោះបង្វែរជាករណីអគ្គិភ័យ

បានផុស

នៅ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការណ៍ជាមួយនាយកដ្ឋានបច្ចេកទេសវិជ្ជាសាស្ត្រនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការ CPU បានស៊ើបអង្កេតស្រាវ​ជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ប្រុសស្រី២នាក់ ក្នុងសំណុំរឿងរំលោភសម្លាប់ស្ត្រីម្នាក់ រួមទាំងកូនតូចម្នាក់ទៀត និងបានដុតផ្ទះជនរងគ្រោះដើម្បីបង្វែរជាករណីអគ្គិភ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តការស៊ើបអង្កេតស្រាវជ្រាវនេះបានធ្វើឡើងបន្ទាប់ពីមានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះជនរងគ្រោះដែលបណ្ដាលឲ្យស្ត្រីវ័យ៣៥ឆ្នាំ និងកូនតូចអាយុ២ឆ្នាំស្លាប់នៅក្នុងអណ្ដាតភ្លើង ខណៈដែលជនរងគ្រោះនិងកូនកំពុងសម្រាកក្នុងផ្ទះកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលទើបបញ្ចេញនៅថ្ងៃទី២៨ ខែមិថុនានេះ បានឲ្យដឹងថា ជនដៃដល់ប្រុសស្រីក្នុងសំណុំរឿងនេះមានឈ្មោះ ទី១.ឈ្មោះ នួន ទូច ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត។ ទី២.ឈ្មោះ មុំ ញ៉េប ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រីឯស្ត្រីរងគ្រោះមានឈ្មោះ ប៉យ យឹម ហៅ ម៉ែអាចាន់ ហៅខ្លូត ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកូនប្រុសឈ្មោះ ម៉យ ចាន់ អាយុ២ឆ្នាំ។

តាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ នួន ទូច ហៅម៉ៅ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ ខ្លួនចាប់ផ្តើមប្រចណ្ឌប្ដីរបស់ខ្លួនជាមួយជនរងគ្រោះ ពីព្រោះខ្លួនបានឃើញពីរនាក់គេនោះតែងនៅជិតគ្នា មានភាពស្និតស្នាលខុសពីធម្មតា។ ជនដៃដល់បានបន្ថែមថា រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ​០៥និង៣០នាទីល្ងាច ខ្លួនបានហូបបាយជុំគ្នាដោយមានហូបស្រាផងដែរជាមួយប្ដីឈ្មោះ កន រស្មី និងកូនជាងម្នាក់ទៀតឈ្មោះ មុំ ញ៉េប (ជនដៃដល់ទី២)។

ស្រ្តីជាជនដៃដល់បានបន្ថែមថា ពេលកំពុងហូបបាយ ខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដីដោយសារប្រចណ្ឌប្ដី ជាមួយជនរងគ្រោះថាបានលួចលាក់ទំនាក់ទំនងស្នេហាជាមួយគ្នា។ ក្រោយឈ្លោះប្រកែកគ្នាខ្លាំងមួយប្រាវ ប្ដីរបស់ខ្លួនបានទៅដេកមុន ចំណែកខ្លួន និងឈ្មោះ មុំ ញ៉េប បានទៅទិញស្រាថ្នាំថែមមកផឹកអស់កន្លះលីត្រទៀត ។ លុះដល់ម៉ោង​៨និង​៣០នាទីយប់ ខ្លួនក៏បានបបួលឈ្មោះ មុំ ញ៉េប ទៅផ្ទះរបស់ជនរងគ្រោះគោលបំណងដើម្បីឱ្យឈ្មោះ មុំ ញ៉េបចាប់រំលោភជនរងគ្រោះ។

ក្នុងរបាយការណ៍បន្ថែមថា ពេលទៅដល់ផ្ទះជនរងគ្រោះឃើញទ្វារកំពុងបិទ ពួកគេក៏ច្រានទ្វារចូល ហើយឃើញជនរងគ្រោះកំពុងដេកលើគ្រែជាមួយកូនប្រុស ពេលនោះជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួនរៀបនឹងស្រែក តែត្រូវបានខ្លួនជាមួយឈ្មោះ មុំ ញ៉េប ចាប់ខ្ទប់មាត់ និងបានយកខ្សែជ័រចងរន្ទា មករឹតកជនរងគ្រោះរហូតសន្លប់បាត់ស្មារតី ខណៈនោះឈ្មោះ មុំ ញ៉េប បានចាប់ផ្តើម​ធ្វើសកម្មភាពរំលោភសេពសន្ទវៈលើជនរងគ្រោះរហូតបានសម្រេច ហើយខ្លួនក៏បានយកខ្សែដដែលរឹតកជន​រង​គ្រោះម្ដងទៀតរហូតស្លាប់។ ខណៈនោះកូនប្រុសរបស់ជនរងគ្រោះឈ្មោះ ចាន់ ក៏បានភ្ញាក់ឡើង ភ្លាមនោះ ខ្លួនក៏បានចាប់បោកផ្ទប់នឹងដី ហើយយកជើងជាន់ខ្លាំងៗលើក្បាល លើខ្លួនច្រើនដងរហូតក្មេងនោះបាក់ដៃ បាក់ជើង ផុងលលាដ៍ស្លាប់។

ជនដៃដល់បានរៀបរាប់ថា ក្រោយពីសម្លាប់ជនរងគ្រោះ និងកូនរួច ខ្លួននិងឈ្មោះ មុំ ញ៉េប ក៏សម្រេចចិត្តដុតផ្ទះនោះដើម្បីបំប្លែងជាគ្រោះថ្នាក់អគ្គិភ័យ ហើយក៏បែកផ្លូវគ្នាចូលរោងដេករៀងខ្លួន និងបានចេញមកមើលធ្វើជាធម្មតា ពេលមានការភ្ញាក់ផ្អើលពីពលរដ្ឋ និងសមត្ថកិច្ច។

ជនដៃដល់ទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនិតិវីធីច្បាប់។

សូមររំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីអគ្គិភ័យមួយបានកើតឡើងដោយបណ្ដាលឲ្យស្ត្រីជាម្ចាស់ផ្ទះរួមទាំងកូនតូចបានស្លាប់ក្នុងអណ្ដាលភ្លើងយ៉ាងអាណោចអធម៌៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៦ នាទីutes មុន

កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤០ នាទីutes មុន

ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២

ហាងលក់ទំនិញចិន​
ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ចិនទំនងបង្កើនការនាំចូល​ស្បៀងពីអឺរ៉ុប អាមេរិក​​ឡាទីន ជំនួសអាមេរិក

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

តារាកូនកាត់ ណាសាឌី ខ្លោចចិត្តអាណិតចង់ជួយ តាស៊ីក្លូវ័យ ៧០ឆ្នាំ ដែលរងហិង្សាពីបុរសម្នាក់

ឌី សាវ៉េត
ជីវិតកម្សាន្ដ១ ម៉ោង មុន

កំពូលតារាភាពយន្តខ្មែរអ្នកស្រី ឌី​ សាវ៉េត ជំរុញទឹកចិត្តកូនស្រីពៅ បន្តឆន្ទៈលើកស្ទួយសិល្បៈវប្បធម៌ជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៧ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១២ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម