Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនគ្រូបង្រៀនវ័យ៤៣ឆ្នាំម្នាក់ ក្រោយមានពាក្យបណ្ដឹងចោទប្រកាន់ករណីរំលោភសិស្ស​វ័យ​១៥ឆ្នាំក្នុងផ្ទះសំណាក់

បានផុស

នៅ

លោកគ្រូបង្រៀនផ្នែកគណិតវិទ្យា នៃអនុវិទ្យាល័យបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីមានពាក្យបណ្ដឹងពីអាណាព្យាបាលសិស្សម្នាក់ប្ដឹងពីបទរំលោភសេពសន្ថវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យជាគ្រូបង្រៀនក្នុងករណីនេះមានឈ្មោះ អ វ ធ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅ​ភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ភ ស ន ភេទស្រី កើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

យោងតាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះជាសិស្សរៀននៅសាលាអនុវិទ្យាល័យបែកចានថ្នាក់ទី០៨ ចំណែកជនសង្ស័យជាគ្រូបង្រៀនមុខវិទ្យាគណិតវិទ្យាថ្នាក់ទី៨ និងទី៩ ដោយជនសង្ស័យជាគ្រូបង្រៀនម៉ោង គណិតវិទ្យាក្នុងថ្នាក់រៀនជនរងគ្រោះ។ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ ក្រោយមកភាគីទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយបានឆាតនិយាយគ្នាលេងតាមប្រព័ន្ធ Messenger រហូតដល់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យ និងជនរងគ្រោះបានធ្លាប់អោបថើបគ្នាបានប្រហែលបួនទៅប្រាំដងនៅក្នុងសាលារៀន។

ក្នុងរបាយការណ៍បន្ថែមថា រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី ជនសង្ស័យបាន​បបួល​ជនរងគ្រោះទៅដេកក្នុងផ្ទះសំណាក់ឈ្មោះ សំណាងណាស់ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីរួមភេទជាមួយគ្នារួច ជនរងគ្រោះ និងជនសង្ស័យក៏បានចេញទៅផ្ទះវិញរៀងៗខ្លួន។

បើតាមរបាយការណ៍បន្ថែមថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះមានជំងឺគ្រុនក្ដៅដោយបានសម្រាកនៅផ្ទះ​ទើបបែកការដល់ឱពុកជនរងគ្រោះ ក៏ដាក់បាក្យបណ្ដឹងទៅសមត្ថកិច្ចតែម្ដង។

ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម