សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកលួចគោវ័យ១៦ឆ្នាំម្នាក់ ខណៈកំពុងដឹកដើរលក់ឲ្យអ្នកស្រុក
កម្លាំងនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានឃាត់ខ្លួនយុវជនម្នាក់ក្រោយមានប្រជាបលរដ្ឋរាយការណ៍ពីសកម្មភាពដឹកគោមួយក្បាលដើរលក់ឲ្យគេក្នុងតម្លៃ៣លានរៀល។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៥៧នាទី ខណៈដែលយុវជនជាជនសង្ស័យដឹកគោ១ក្បាលដើរលក់នៅចំណុចលើប៉ាតង់ទី១ ខាងកើតបឹងថ្កូវ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងតម្លៃ៣លានរៀល។
បើតាមរបាយការណ៍របស់ស្នងការខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ប៊ូណា បូរី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និងបានដកហូតវត្ថុតាងសត្វគោញី១ក្បាល សម្បុរស។

ជនសង្ស័យឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចគោនៅចំណុចប្រឡាយបឹងម៉ាំ ក្នុងភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី ដែលជារបស់ជនរងគ្រោះឈ្មោះ ហាច តាំង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ពិតប្រាកដមែន។
ជនសង័្សយត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន