សន្តិសុខសង្គម
ផ្ដន្ទាទោសឈ្មួញគ្រឿងញៀន ២ នាក់ ម្នាក់ជាប់គុក ១ ជីវិត និងម្នាក់ទៀតជាប់ ២៥ ឆ្នាំ
លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ បានប្រកាសសាលក្រមផ្ដន្ទាទោសលើសំណុំរឿងឈ្មួញគ្រឿងញៀន ២ នាក់ ដោយម្នាក់ដាក់គុកអស់មួយជីវិត និងម្នាក់ទៀតឲ្យជាប់ក្នុងពន្ធនាគារ ២៥ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋ ក្នុងម្នាក់ ៤០ លានរៀល ពីបទ«រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»។
សាលក្រមបានប្រកាសធ្វើឡើងជាសាធារណៈ និងទុកសិទ្ធិឲ្យប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុក្ខមិនសុខចិត្តចំពោះក្ដីនេះ។ ជនជាប់ចោទ ២ នាក់ ម្នាក់ឈ្មោះ ហ៊ីម ឆេងហ៊ួរសុដាវីដ ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវបានសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៤០ លានរៀល។ ចំណែកម្នាក់ទៀតឈ្មោះ ហ៊ាត រ៉ូ ហៅ តោ ភេទប្រុស អាយុ ២៧ ឆ្នាំ សាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារ ២៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០ លានរៀល។
សូមជម្រាបថា កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនឈ្មួញគ្រឿងញៀន ២ នាក់ និងសារធាតុញៀនជាង ២៦ គីឡូក្រាម ទៅតុលាការ ដើម្បីចោទប្រកាន់ជាផ្លូវការ និងឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
ទាក់ទិននឹងការនាំខ្លួនឈ្មួញគ្រឿងញៀន ២ នាក់ ទៅតុលាការនោះ ដោយអនុវត្តតាមការណែនាំរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សារធាតុញៀនជាច្រើនប្រភេទ សរុប ២៦ គីឡូ ២ ខាំ (២៦.១៩៩៨ គីឡូក្រាម) ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ទើបមានភស្តុតាងកំណត់មុខសញ្ញាបានជាក់លាក់ ឈានដល់ការបង្ក្រាបជាក់ស្ដែង កាលពីវេលាម៉ោង ២០ និង ៤៥ នាទីយប់ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ នៅចំណុចផ្ទះលេខ A6-1577 ផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យ ២ នាក់ ម្នាក់ឈ្មោះ ហ៊ីម ឆេងហ៊ួរសុដាវីដ និង ឈ្មោះ ហ៊ាត រ៉ូ ហៅតោ នេះ។ ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ៖ សារធាតុញៀនចម្រុះសរុបជាង ២៦ គីឡូក្រាម, សារធាតុផ្សំជាវត្ថុរាវ ចំនួន ១៥ ដប, ជញ្ជីងថ្លឹងចំនួន ០៥, ម៉ាស៊ីនសម្រាប់លាយថ្នាំញៀន ចំនួន ០២ គ្រឿង, ម៉ាស៊ីនសម្រាប់អ៊ុតថង់ប្លាស្ទិកចំនួន ០៥ គ្រឿង, និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។
ការបង្ក្រាបឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់នេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ៧ មករា ក្រោយការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ៕
អត្ថបទ ៖ មករា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៦ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ