សន្តិសុខសង្គម
នគរបាលស្រុកសំរោងទងឃាត់ខ្លួនក្រុមបាញ់រថយន្ដនៅផ្លូវល្បឿនលឿនម្នាក់ក្នុងចំណោមបក្ខពួកផ្សេងទៀត
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងនគរបាលប្រចាំការលើផ្លូវល្បឿនលឿនបើកប្រតិបត្ដិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកផ្សេងទៀតដែលតែងធ្វើសកម្មភាពបាញ់ និងគប់កញ្ចក់រថយន្ដអ្នកដំណើរលើផ្លូវល្បឿនលឿនដែលក្រុមជនង្ស័យទាំងនេះធ្វើសកម្មភាពជាច្រើនលើក។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈឿម ដែន ហៅ ខ្មៅ ភេទប្រុស៣៣ឆ្នាំ ស្នាក់នៅភូមិអូក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ខ្លួន និងបក្ខពួកបានធ្វើសកម្មភាពយកចំពាមកៅស៊ូដាក់គ្រាប់ថ្មបាញ់កញ្ចក់រថយន្តដែលធ្វើដំណើរឆ្លងកាត់លើផ្លូវល្បឿនលឿនម្ដុំអូរក្រាំងអំបិល និងផ្លូវជាតិលេខ៤ភូមិស្លា ហើយការធ្វើសកម្មភាពមិនរើសប្រភេទរថយន្ដ និងពេលវេលានោះទេ អោយតែខ្លួន និងបក្ខពួកចេញមកពីកន្លែងដែលស្នាក់នៅបណ្ដោះអាសន្ន (ប្រើប្រាស់គ្រឿងញៀន)។

ជនសង្ស័យបន្ថែមថា កន្លងមកខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលើរថយន្ដជាច្រើនតែមិនដឹងថាចំ ឬបែកកញ្ចក់ ឬកំពិតនោះទេ តែការបាញ់គប់កញ្ចក់រថយន្ដមិនមែនមានតែខ្លួនទេ គឺមានបក្ខពួកផ្សេងទៀត ហើយការបាញ់នោះ គឺពេលខ្លះមានប្រសិទ្ធភាព ពេលខ្លះមិនបានផលនោះទេ។

បើតាមរបាយការណ៍របស់ស្នងការខេត្តកំពង់ស្ពឺ ករណីនេះកម្លាំងនគរបាលជំនាញកំពុងបន្តស្រាវជ្រាវរកក្រុមបក្ខពួកជនសង្ស័យបន្ថែមទៀតដើម្បីចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនអនុវត្ដតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ