Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ចម្នាក់នៅច្រកព្រំដែនភ្នំដិនក្រោយផ្ទុះអាវុធជាមួយគយចល័ត

បានផុស

នៅ

ប៉ូលិសសេដ្ឋកិច្ចម្នាក់ប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំក្រោយបង្ករការផ្ទុះអាវុធជាមួយគយចល័តនៅយប់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ នៅក្បែរច្រកទ្វារអន្តរជាតិភ្នំដិន។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនមានការផ្ទុះអាវុធ ទំនងមានការកាច់កុងគ្នារវាងគយចល័ត និងប៉ូលិសសេដ្ឋកិច្ចប្រចាំការនៅច្រកព្រំដែន ព្រោះឃើញមានរថយន្តដឹកទំនិញសំពីងសំពោងជាច្រើនគ្រឿងនៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបង្ហើបថា ទំនងខាងប៉ូលិសសេដ្ឋកិច្ចរកស៊ីកាងរថយន្តដឹកទំនិញ ហើយមិនព្រមបង់ពន្ធទៅគយចល័ត ទើបបានជាកើតមានជម្លោះ រហូតមានការផ្ទុះអាវុធទៅលើគយចល័តបែបនេះទៅ។

បច្ចុប្បន្នមានរថយន្តដឹកទំនិញ ០៦ គ្រឿងត្រូវបានយកមករក្សាទុកនៅស្នាក់ការគយ និងរដ្ឋករខេត្តកែវ ដើម្បីដោះស្រាយ។

ជុំវិញករណីខាងលើ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋករខេត្តតាកែវ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែកក្កដាថា ការងារនោះគឺបានធ្វើអនុលោមភាពហើយ ម្យ៉ាងប៉ូលិសសេដ្ឋកិច្ចប្រចាំការនៅច្រកនេះ បានផ្ទុះអាវុធ​មកលើគយ ព្រោះគាត់ជាអ្នកកាងរថយន្តដឹកទំនិញពេលយប់។

ចំណែកលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេន ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីនេះ ជំនាញលោកកំពុងដោះស្រាយ និងមានវិធានការតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម