សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិចិនពីរនាក់ជាក្រុមប្លន់រថយន្ដលើផ្លូវល្បឿនលឿន
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងក្រុមហ៊ុនផ្លូវល្បឿនលឿនបានស្ទាក់ចាប់ជនជាតិចិនពីរនាក់ បន្ទាប់ពីធ្វើសកម្មភាពព្រួតវាយប្លន់រថយន្ដស៊េរីទំនើបមួយគ្រឿងនៅលើផ្លូវល្បឿនលឿន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដាឆ្នាំ២០២៣ នៅចំណុចបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ JIN JR-HAN ភេទប្រុស កើតថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០០២ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 360041268 ។ ២ ឈ្មោះ KANG JIH-YAO រឺ ឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ភេទប្រុស ជនជាតិចិន(ចិនតៃវ៉ាន់សញ្ជាតិថៃ) កើតថ្ងៃទី១៨ ខែ១ ឆ្នាំ១៩៩៦ កាន់លិខិតឆ្លងដែនលេខ AB3380084 (លិខិតឆ្លងដែនថៃ)។

បើតាមរបាយការណ៍ នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋ១នាក់ដែលជាថៅកែរបស់ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចថា អ្នកបើកបររថយន្តរបស់គាត់ជិះរថយន្ត ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន២នាក់ ភេទប្រុស ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះដល់ចំណុច ស្ថានីយ៍ប្រេង តូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង២នាក់នោះ បានហៅអោយគាត់ឈប់រថយន្ត និងបានព្រួតគ្នាវាយ និងប្រើកំាបិតចាក់គាត់ប្លន់យករថយន្តរួចបានបើករថយន្តគេចខ្លួន។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន២នាក់ភេទប្រុស ជនជាតិចិន នៅចំណុចបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ជនរងគ្រោះភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកបើកបរត្រូវបានក្រុមជនសង្ស័យព្រួតគ្នាវាយ និងចាក់បណ្តាលអោយរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។ ជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននករបាលខេត្តព្រះសីហនុ និងកំពុងធ្វើការសាកសួរតាមនិតិវិធីជំនាញ៕
អត្ថបទ៖ សុខុម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ