Connect with us

សន្តិសុខសង្គម

កម្ពស់​ទឹក​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន​ដល់​ទៅ​១៥៣​មី​លី​ម៉ែត្រ នៅ​រាជធានី​ភ្នំពេញ នា​ព្រលប់​ថ្ងៃនេះ

បានផុស

នៅ

ភ្នំពេញ​ ៖ នៅ​រាជធានី​ភ្នំពេញ​ល្ងាច​ម៉ោង​០៦និង៣៥​នាទី នា​ថ្ងៃ​ទី​០៣ កក្កដា​នេះ កម្ពស់​ទឹកបាន​ហក់​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន​ដល់​ទៅ​១៥៣​មី​លី​ម៉ែត្រ ខណៈ​ភ្លៀង​បាន​បង្អុរ​យ៉ាង​ខ្លាំង​និង​មាន​រយៈពេល​យូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមម៉ោង៩យប់​ ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ​ភ្លៀង​នៅតែ​បន្តធ្លាក់ ខណៈផ្លូវខ្លះ​ក្នុង​រាជធានីភ្នំពេញ​តំបន់មួយ​ចំនួន​ត្រូវ​បាន​ជន់​លិច​លង់។

មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​០៣ ខែ​កក្ក​ដា ឆ្នាំ​២០២៣​នេះ ទឹកភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ល្ងាច​នេះ មាន​កម្ពស់​រហូតដល់​១៥៣​មី​លី​ម៉ែត្រ​(​វាស់​នៅ​ស្ថានីយ​បឹងត្របែក​)​។ នេះ​ជា​កម្ពស់​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់មាន​ក្នង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ដែល​បាន​បណ្តាលឱ្យ​ទឹក​លិចលង់​នៅ​តំបន់​មួយចំនួន​នៅក្នុង​ខណ្ឌ​ចំនួន​៤ នៃ​តំបន់​កណ្តាល​រាជធានី​ភ្នំពេញ រួមមាន​ដូចជា​៖ ១.​ខណ្ឌ​សែន​សុខ ២.​មានជ័យ ៣.​ច្បារអំពៅ ៤.​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ មន្ទីរ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បាន​ព្យាយាម​បូម​ទឹក​រំដោះ​ចេញ ប្រកបដោយ​ប្រសិទ្ធភាព ខណៈ​កំណើន​៣​ដង​នៃ​ការបូមទឹក​ថ្មី​នៃ​ស្ថានីយ​បូមទឹក​ទាំង​១៤​កន្លែង បាន​ធ្វើឱ្យ​ទឹក​កំពុង​ស្រក​យ៉ាង​លឿន៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១២ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម