Connect with us

សន្តិសុខសង្គម

មនុស្ស ១០ នាក់ស្លាប់នៅខេត្តរតនគិរីដោយសារពុលស្រា

បានផុស

នៅ

មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលមានកម្មករចម្ការចេកនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស ចំនួន ១០ នាក់បានស្លាប់ដោយសារពុលស្រានៅភូមិ៣ ឃុំស្រែអង្គង ស្រុកកូនមុំ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរីចេញផ្សាយនៅថ្ងៃទី ០៣ ខែកក្កដា ម្សិលមិញនេះបានបញ្ជាក់ថា៖ «បន្ទាប់ពីមន្ទីរបានទទួលដំណឹង អំពីករណីសង្ស័យពាក់ព័ន្ធនឹងការពុលស្រារបស់បងប្អូនកម្មករនិយោជិតធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្ដូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្គង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរបានចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីនេះភ្លាមៗដោយសហការបានជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងបានណែនាំក្រុមហ៊ុនឱ្យចាត់វិធានការសុវត្ថិភាព និងសុខភាពការងារ បន្ថែមជាបន្ទាន់ដើម្បីបង្ការហានិភ័យដល់កម្មករនិយោជិតពាក់ព័ន្ធ»

យោងតាមលទ្ធផលជាផ្លូវការ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានបញ្ជាក់ដោយអង្គភាព ជំនាញសុខាភិបាល ថា ករណីដែលបានកើតឡើងជាបន្តបន្ទាប់ខាងលើ គឺជាករណីពុលស្រាដែលត្រូវបានដាក់លក់នៅ តាមទីតាំងក្បែរក្រុមហ៊ុន។

គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានជនរងគ្រោះសរុបចំនួន ១១នាក់ បានបាត់បង់ជីវិតចំនួន ១០ នាក់ ក្នុងនោះមានកម្មករនិយោជិតចំនួន ០៥នាក់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះពីគ្រប់ អាជ្ញាធរមានសមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធ។

មន្ទីរនឹងសហការជាមួយបេឡាជាតិសន្តិសុខសង្គម ដើម្បីបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិតរងគ្រោះ និងក្រុមគ្រួសារទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម