Connect with us

សន្តិសុខសង្គម

បង្ក្រាបបទល្មើសនេសាទ ២ ទីតាំង ដកហូតវត្ថុតាងមួយចំនួន ក្នុងភូមិសាស្ត្រភូមិអន្លង់កញ្ចុះ

បានផុស

នៅ

កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ ២ ទីតាំង និង​ដកហូត​វត្ថុតាង​មួយ​ចំនួន ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​អន្លង់​កញ្ចុះ ខេត្ត​កំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រឡាយ​មាស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង សហការ​ជាមួយ​កម្លាំង​ចម្រុះ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក នៅ កញ្ញា នាយរង​ប៉ុស្តិ៍ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​កោះ​ម៉ាស័យ និង​ចំណុច​ព្រែក​ស្វាយ​កាប កាលពី​ថ្ងៃ​ទី ៤ ខែ​កក្កដា ឆ្នាំ ២០២៣ វេលា​ម៉ោង ០៨ និង ០០ នាទី​ព្រឹក ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​អន្លង់​កញ្ចុះ ឃុំ​ប្រឡាយ​មាស ខេត្ត​កំពង់ឆ្នាំង។

កិច្ច​ប្រតិបត្តិការ​នេះ​ដែរ កម្លាំង​ចម្រុះ បង្ក្រាប​ចាប់​បាន​វត្ថុតាង​រួមមាន ៖ របាំង​សាច់​អួន ចំនួន ៧ កន្លែង ប្រវែង​ប្រហែល ២១០ ម៉ែត្រ ,បង្គោល ១០០ ដើម ,លប​លូ ៥ លប ,លែង​ត្រី​ចម្រុះ ៥ គីឡូក្រាម ចូល​ក្នុង​ទន្លេ​វិញ។

បច្ចុប្បន្ន វត្ថុតាង​ទាំងអស់​ខាងលើ ត្រូវ​បាន​កម្លាំង​ចម្រុះ​កម្ទេច​ចោល​នៅ​នឹង​កន្លែង៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២៩ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច៤៨ នាទីutes មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

G-Devith
ជីវិតកម្សាន្ដ៤៨ នាទីutes មុន

មិនទាន់រំសាយចិត្ត! G-Devith ប្រកាសបញ្ចេញបទ Disstrack មួយទៀត ស្អែកនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តីសុខាភិបាល៖ បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន

Sokha Hotels

ព័ត៌មានពេញនិយម