Connect with us

សន្តិសុខសង្គម

ចាប់បានបក្ខពួកម្នាក់ទៀតករណីគប់ និងបាញ់រថយន្ដលើផ្លូវល្បឿនលឿន

បានផុស

នៅ

កម្លាំងនគរបាលជំនា​ញ​ព្រហ្មទណ្ឌស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សហការជាមួយប៉ុស្ដិត្រ​ពាំងគង បា​នឃាត់ខ្លួនមុខសញ្ញាបក្ខពួកក្រុមបាញ់ និងគប់កញ្ចក់រថយន្ដលើផ្លូវល្បឿនលឿនបានម្នាក់ទៀតហើយ បន្ទាប់ពីរត់គេចខ្លួនកាលពីកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង២៣និង៣០នាទីយប់ ថៃ្ងទី៩​ ខែកក្កដា​ ឆ្នាំ២​០២៣​នេះ​ ស្របពេល​មុខសញ្ញាគ្រោងរៀបចំផែនការ​លើផ្លូវបន្ដ។ របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ព្រំ គឿន ហៅពន្លក ភេ​ទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង​ បញ្ជាក់ថា មុខសញ្ញា​ឈ្មោះ ​ព្រំ​ គឿន ហៅពន្លក គឺជាបក្ខពួករបស់ឈ្មោះ ​ឈឿម​ ដែន ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៣កន្លងទៅក្នុងករណីបាញ់ និងគប់រថយន្ដនៅចំណុចខាងលិចស្ពានផ្លូវល្បឿនលឿន។

សូមបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈឿម​ ដែន បានឆ្លើយថា ខ្លួន និងបក្ខពួក​បានធ្វើសកម្មភាពយកចំពាមកៅស៊ូដាក់គ្រាប់ថ្មបាញ់​ក​ញ្ចក់រថយន្តដែលធ្វើដំណើរឆ្លងកាត់លើផ្លូវល្បឿន​លឿនម្ដុំអូរក្រាំងអំបិល និងផ្លូវជាតិលេខ៤ភូមិស្លា ហើយការធ្វើសកម្មភាពមិនរើសប្រភេ​ទ​រថយន្ដ និងពេលវេលានោះទេ​ អោយតែខ្លួន និងបក្ខពួកចេ​ញមកពីកន្លែងដែលស្នាក់នៅបណ្ដោះអាស​ន្ន​ (​ប្រើ​ប្រាស់គ្រឿងញៀន)​។ ជនសង្ស័យបន្ថែមថា កន្លងមកខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលើរថយន្ដជាច្រើនតែមិនដឹងថាចំ ឬបែកកញ្ចក់ ឬកំពិតនោះទេ​ តែការបាញ់គប់កញ្ចក់​រ​ថយន្ដមិនមែនមានតែខ្លួនទេ គឺមានបក្ខពួកផ្សេង​ទៀ​ត ហើយការបាញ់នោះ គឺពេលខ្លះមានប្រសិទ្ធភាព ពេលខ្លះមិនបានផលនោះទេ។

បើតាមរបាយការណ៍ ជនសង្ស័យឈ្មោះ ឈឿម ដែន ត្រូវបានចៅក្រម​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅពន្ធនា​គា​រ​ខេត្ត​កំពង់ស្ពឺ​ រួចហើយ​៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម