សន្តិសុខសង្គម
កាប់ប្រហារប្រពន្ធ និងកូនស្រី បន្ទាប់ពីរងការជេរប្រមាថ និងជះទឹកនោមដាក់ពេលត្រឡប់ពីផឹកស៊ី
បុរសជាជនដៃដល់វ័យ៣៨ឆ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកញ្ច្រៀច ខេត្តព្រៃវែង ចុះឃាត់ខ្លួនបន្ទាប់ពីកាប់ប្រហារប្រពន្ធ និងកូនស្រីខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយរងការជេរប្រមាថ និងជះទឹកនោមដាក់ ខណៈដែលបុរសរូបនោះទើបត្រឡប់មកពីផឹកស៊ីវិញ។
ករណីកាប់ប្រហារប្រពន្ធកូនខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

តាមរបាយការណ៍សមត្ថកិច្ច ជនដៃដល់មានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះជាប្រពន្ធ និងកូនមានឈ្មោះ ផល ស៊ាងរ៉ា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបរកសិករ រងរបួសធ្ងន់។ ឈ្មោះ ចាន់ ឌី ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបកសិករ រងរបួសធ្ងន់។

របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា នៅវេលាកើតហេតុ ជនដៃដល់បានមកពីផឹកស៊ីនៅខាងក្រៅផ្ទះ ពេលត្រឡប់មកដល់ផ្ទះជនរងគ្រោះជាប្រពន្ធបានស្តីបន្ទោស និងជេរប្រមាថ។ ពេលនោះជនដៃដល់ជាប្ដីបានឃាត់កុំឱ្យជេរ តែជនរងគ្រោះជាប្រពន្ធមិនព្រមឈប់នោះទេ និងបានយកទឹកនោមក្នុងកន្ថោរមកជះទៅលើជនសង្ស័យជាប្ដី រួចរុញបណ្តាលឱ្យដួលទៀត ហើយក៏បានប្រតាយប្រតប់គ្នា។ បន្ទាប់មកជនសង្ស័យជាប្តី បានដើរទៅចង្ក្រានបាយរួចទាញកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធជាច្រើនកាំបិត ហើយពេលកូនស្រីចូលទៅជួយ ក៏កាប់ទាំងកូនស្រីទៀត បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។

បន្ទាប់ពីកាប់ប្រហារប្រពន្ធ និងកូនរួច ជនដៃដល់បានរត់គេចខ្លួនទៅផ្ទះមិត្តភក្តិ នៅភូមិតាណាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ហើយក៏ត្រូវកម្លាំងនគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តអនុវត្តតាមនិតិវីធីច្បាប់៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?