សន្តិសុខសង្គម
អគ្គស្នងការរងនគរបាលជាតិ ស្នើឲ្យវិស័យធនាគារបង្កើនការសហការជាមួយសមត្ថកិច្ចជំនាញដើម្បីទប់ស្កាត់បទល្មើសតាមប្រព័ន្ធធនាគារ
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើឲ្យវិស័យធនាគារឯកជនទាំងអស់បង្កើនល្បឿនក្នុងការសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីបង្ការ និងទប់ស្កាត់កំណើនបទល្មើសតាមប្រព័ន្ធធនាគារ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាបង្ការ និងទប់ស្កាត់កំណើនបទល្មើសតាមប្រព័ន្ធធនាគារកាលពីព្រឹកថ្ងៃទី១២ ខែកក្កដានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើសុំឲ្យវិស័យធនាគារឯកជនទាំងអស់បង្កើនល្បឿនក្នុងការសហការជាមួយសមត្ថកិច្ច ពង្រឹងផ្នែកបច្ចេកទេសធនាគារ ពង្រឹងបន្ថែមផ្នែកទំនាក់ទំនង Hotline ជាមួយប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក៏សូមឲ្យវិស័យធនាគារឯកជនបង្កើតនូវវេទិកាអប់រំឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីបបទល្មើសតាមប្រព័ន្ធធនាគារ និងបានណែនាំឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធពង្រីកវិសាលភាពទំនាក់ទំនងជាមួយធនាគារជាតិនៃកម្ពុជា ក្នុងករណីចាំបាច់ ក៏ដូចជាទប់ស្កាត់បទល្មើសឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សុខុម
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?