Connect with us

សន្តិសុខសង្គម

អង្គរក្សឯកជន ៤នាក់ ព្រមទទួលកំហុស និងសុំទោសជាសាធារណៈ ក្រោយប៉ះទង្គិចពាក្យសម្ដីជាមួយអ្នកធ្វើដំណើរម្នាក់

បានផុស

នៅ

បុរសជាអង្គរក្សឯកជន ៤នាក់ ដែលបានប៉ះទង្គិចពាក្យសម្ដី និងកាយវិការជាមួយបុរសជាអ្នកធ្វើដំណើរ​ម្នាក់ កាលពីថ្ងៃទី ១២ ខែកក្កដានោះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ បានកោះឲ្យចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈ។ ពួកគេទាំង ៤នាក់នោះ បានឆ្លើយសារភាពទទួលកំហុស ហើយក៏បានសុំទោសជាសាធារណៈ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារសន្តិសុខ បានកោះហៅបុរសជាអង្គរក្សឯកជន ៤នាក់ ដែលបានប៉ះទង្គិចពាក្យសម្ដី និងកាយវិការជាមួយបុរសជាអ្នកធ្វើដំណើរម្នាក់ ដើម្បីឲ្យចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានបន្តថា «សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការសួរនាំ ហើយជនទាំង ៤នាក់នោះ ក៏បានឆ្លើយសារភាពទទួលកំហុស ហើយក៏បានធ្វើការសុំទោសជាសាធារណៈផងដែរ»។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្រុមអង្គរក្សឯកជនទាំង ៤នាក់នោះ ក៏មានបំណងជួបបុរសដែលខ្លួនប៉ះទង្គិចពាក្យសម្ដីនោះដែរ ដើម្បីសុំទោសដោយផ្ទាល់ផងដែរ។

កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ម្សិលមិញ មានការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ចំពោះបុរសជាអង្គរក្សទាំង ៤នាក់ ដែលជិះម៉ូតូតាមពីក្រោយរថយន្តទំនើបមួយគ្រឿង ដើម្បីការពារចៅហ្វាយនាយរបស់ខ្លួន ដោយចេញពីបឹងកេងកងឆ្ពោះទៅផ្លូវ ៦០ម៉ែត្រ។

លុះមកដល់ចំណុចឡឥដ្ឋនៃផ្លូវជាតិ ២ ដោយសារចរាចរណ៍ចង្អៀត ក៏មានម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់មកជិតក្បែរម៉ូតូរបស់ពួកគេ ហើយក៏ប៉ះឈ្នាន់ម៉ូតូគ្នា។ ពេលនោះពួកគេ ក៏លើកដៃរាងឃាំង មិនឲ្យបុរសរូបនោះទៅមុខបន្ត ហើយបន្ទាប់មកក៏មានការប៉ះទង្គិចពាក្យសម្តីគ្នាទៅវិញទៅមក និងមានកាយវិការមិនសមរម្យផងដែរ។

ក្រុមអង្គរក្សឯកជនទាំង ៤នាក់នោះ បានសន្យាថា មិនប្រព្រឹត្តកំហុសខុសឆ្គងដូចករណីនេះទៀតឡើយ ហើ​យប្រសិនបើពួកគេរំលោភបំពានទៅលើសិទ្ធិអ្នកដទៃរឿងបញ្ហាចរាចរណ៍តាមដងផ្លូវទៀត ពួកគេនឹងទទួលខុសត្រូវតាមច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម