Connect with us

សន្តិសុខសង្គម

រថយន្តកែច្នៃ និង​ដឹក​លើសទម្ងន់ តែងរួចផុត​ពីគោលដៅប៉ូលិស​

បានផុស

នៅ

រថយន្តជាច្រើនគ្រឿងដែលជាប្រភេទរថយន្តកែច្នៃនៅតែមានសិទ្ធិធ្វើចរាចរណ៍យ៉ាងរលូនរាល់ថ្ងៃនៅតាមផ្លូវជាតិនានាក្នុងខេត្តបាត់ដំបង ដែលប្រភេទរថយន្តជំពូកនេះហាក់ចេះបំបាំងកាយព្រោះមិនដែលមានក្រុមគោលដៅចល័តចាប់បានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នគេសង្គេតឃើញថា ប្រភេទរថយន្តកែច្នៃសម្រាប់ដឹកអង្កាមនេះ ត្រូវបានគេកែឱ្យធំខាងលើ ហើយបន្តកន្ទុយវែងទៅក្រោយថែមទៀត ដែលខុសពីគោលការណ៍ច្បាប់ ប៉ុន្តែគេឆ្ងល់ថា នៅខេត្តបាត់ដំបងមានប្រភេទរថយន្តនេះយ៉ាងច្រើនគ្រឿង ដែលកំពុងធ្វើចរាចរបានដោយសេរី ហាក់ពុំមានអ្វីទៅធ្វើអោយប៉ូលិសឈឺក្បាលនោះឡើយ ម៉្យាងទៀតមានគេលើកឡើងថា ក្រុមរថយន្តនេះ ដូចជាដឹងច្បាស់អំពីការឈរជើងរបស់សមត្ថកិច្ចគោលដៅចល័ត ដែលគ្រប់គ្រងដោយលោកនាយរងការិយាល័យ អុឹម អង្សា ហៅកា ដែលរួមសហការជាមួយក្រុមជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។

ប្រភពច្បាស់ការបាននិយាយថា សព្វថ្ងៃបើគោលដៅឈរជើងត្រង់ណាលើផ្លូវជាតិណា គឺរថយន្តជំពូកនេះ ត្រូវប្រើប្រាស់ផ្លូវផ្សេង ហាក់ដូចជាមានការត្រូវរ៉ូវគ្នា ឬក៏ពេលដែលកម្លាំងដកចេញពីគោលដៅភ្លាម ទើបគេឃើញរថយន្តនេះចេញដំណើរតែម្តង នេះបានពិតជារថយន្តចេះបំបាំងកាយមែន។

ប៉ុន្តែកន្លងមកលោក អុឹម អង្សា ហៅកា នាយរងការិយាល័យចរាចរផ្លូវគោកខេត្ត ធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នូវខ្លឹមសារពីរពាក្យ គឺបើឃើញរថយន្តប្រភេទនេះឈប់សំចតនៅកន្លែងណា លោកនឹងចុះទៅចាប់ភ្លាម ដើម្បីយកមកកាត់ទ្រុងចោលតាមគោលការណ៍កំណត់ តែពាក្យទីពីរគឺលោកធ្វើមិនកើតទេព្រោះមានគេនៅពីក្រោយខ្នង។

ពាក្យទាំង២ប្រយោគនេះ តើលោកនាយរងការិយាល័យ ធ្វើជាមន្ត្រីប៉ូលិសឈរនៅលើច្បាប់ ហើយអនុវត្តន៍ច្បាប់ដែរឬទេ? ប៉ុន្តែបើតាមប្រភពរាយការណ៍គឺបានបញ្ជាក់ថា បើគេបង្ក្រាបគឺបានភ្លាម ប៉ុន្តែដោយសារតែមានការម្ចាស់យានទាំងនោះប៉ាវអោយផឹកទឹកតែរាល់ខែ ទើបសមត្ថកិច្ចចល័ត និងមន្ត្រីសាធារណការ មិនអាចលើកដៃដែកបង្ក្រាបបាន យើងចាំមើលថា តើពេលណាទើបកម្លាំងជំនាញអាចលុបបំបាត់ប្រភេទរថយន្តកែច្នៃទាំងនេះបាន?

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១០ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤១ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច៥៩ នាទីutes មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម