សន្តិសុខសង្គម
ខេត្តព្រៃវែងត្រៀមកម្លាំងជាង៤ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់នៅថ្ងៃបោះឆ្នោត
ដើម្បីត្រៀមការពារសន្តិសុខសណ្ដាប់ធ្លាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹងនាំនៅថ្ងៃបោះឆ្នោតជ្រើសតាំងដំណាងរាស្ដ្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ខេត្តព្រៃវែងបានត្រៀមកម្លាំងសរុប៤៤៦៨នាក់ មកពីបួនអង្គភាព។
ក្នុងបទសម្ភាសជាមួយស្ថាប័នសារព័ត៌មានក្នុងស្រុក លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននករបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃបោះឆ្នោតជ្រើសតាំងដំណាងរាស្ដ្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបានត្រៀមកម្លាំងសរុប៤៤៦៨នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំដែលមកចូលរួមបោះឆ្នោត។
លោកឧត្ដមសេនីយ៍ទោស្នងការខេត្តបន្ថែមថា កម្លាំងទាំងអស់នេះមិនមែនមានតែកម្លាំងនគរបាលជាតិនោះទេ គឺទាំងកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងបញ្ជាការសឹករងខេត្ត និងកម្លាំងប្រជាការពារផងដែរ។
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បញ្ជាក់ថា នៅទូទាំងខេត្តព្រៃវែង មានការិយាល័យបោះឆ្នោតសរុបចំនួន១៨៦៩ការិយាល័យ និងបានបែងចែកកម្លាំងស្នងការនគរបាលខេត្ត កម្លាំងអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ ព្រមទាំងកម្លាំងប្រជាការពារទៅគោលដៅការិយាល័យនីមួយៗរួចរាល់។
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋសូមជួយសហការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងថ្ងៃបោះឆ្នោតឲ្យបានល្អ៕
អត្ថបទ៖ សុខុម
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់