សន្តិសុខសង្គម
មនុស្ស១២នាក់ពុលមីឆាត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់
ប្រជាពលរដ្ឋប្រុសស្រីចំនួន១២នាក់ នៅក្នុងឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង បានហូបមីឆាពុលចុកពោះនិងត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ករណីនេះបានកើតឡើងនៅ១៥និង៣៥នាទី ល្ងាចថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៣ ក្នុងមូលដ្ឋានឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះបានឱ្យដឹងថា កាលពីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង១៦ល្ងាច មានករណីប្រជាពលរដ្ឋចុកពោះ ក្អួត រាគ ដែលរស់នៅក្នុងភូមិក្រងផ្តិល ឃុំប្រឡាយមាស និងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានហូបមីឆាដែលរុញរទេះដើរលក់តាមផ្លូវក្នុងភូមិ។
ក្នុងករណីខាងលើនេះមានមនុស្សប្រុស ស្រី ក្មេង ចាស់ ចំនួន១២នាក់មានរោគសញ្ញាស្រដៀងគ្នាគឺ ចុកពោះ រាគ និងក្អួត អស់កម្លាំង ។ អ្នករងគ្រោះទាំងអស់ត្រូវបានក្រុមគ្រួសារអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបញ្ជូនមកមន្ទីរពេទ្យខេត្តទាំង អស់ដើម្បីសង្គ្រោះជីវិត។ ប៉ុន្តែក្នុងករណីនេះមិនមានអ្នកណាបាត់បង់អាយុជីវិតឡើយ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ក្នុងករណីនេះមានអ្នករងគ្រោះចំនួន១២នាក់ ស្រី៥នាក់ (នៅក្នុងឃុំផ្លូវទូក៣នាក់ស្រី ២នាក់) និងនៅក្នុងឃុំប្រឡាយមាស៨នាក់ ស្រី៣នាក់) ជនរងគ្រោះមានអាយុចាប់ពីអាយុ១៨ខែ ដល់៦៥ឆ្នាំ សុទ្ធតែបានបរិភោគមីឆា(មីដុំសសៃមូល)។ ស្ត្រីឈ្មោះ មូល សុន អាយុ៧០ឆ្នាំរស់នៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែងបានរុញរទេះដើរលក់នៅក្នុងភូមិ ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច អ្នកចេញរោគសញ្ញាមុនគេ បានហូនមីឆានៅវេលាម៉ោង១៥និង១៥នាទី និងចេញរោគ សញ្ញានៅម៉ោង១៥និង៤៥នាទី ល្ងាចថ្ងៃទី១៣ខែកក្កដា និងអ្នកផ្សេងទៀតបានហូបមីឆានៅចន្លោះម៉ោង១៥និង៣០នាទី ទៅម៉ោង១៦ល្ងាច និងបានចេញរោគសញ្ញានៅចន្លោះម៉ោង១៦ទៅម៉ោង១៧ល្ងាច។
ករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រមូលសសៃមីដែលនៅសល់ដើម្បីយកមកវិភាគរកមូលហេតុអោយបានច្បាស់លាស់។ ចំណែកស្ត្រីឈ្មោះ មូសុន អាយុ៧០ ឆ្នាំរស់នៅភូមិពាងខ្នង ឃុំផ្លូវទូក ជាអ្នកលក់មីឆា ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រល័យមាសឃាត់ខ្លួន រង់ចាំការសម្រេចពីថ្នាក់លើ។
ដោយឡែកប្រធានមន្ទីរពេទ្យបង្អែលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះទូរសព្ទមិនចូល។ ប៉ុន្តែក្រុមគ្រូពេទ្យកំពុងសង្គ្រោះព្យាបាលអ្នកជំងឺនៅក្នុងអាគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះបានឲ្យដឹងថា អ្នកជំងឺទាំងអស់មានអាការស្រួលខ្លួនបណ្តើរៗហើយ និងពុំមានអ្នកណារងគ្រោះធ្ងន់នោះឡើយ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?