Connect with us

សន្តិសុខសង្គម

ប្រពន្ធនាំកូនចុះចោល៣ខែ ប្តីតូចចិត្តចងកសម្លាប់ខ្លួនរហូតស្អុយរលួយទេីបដឹង

បានផុស

នៅ

បុរសម្នាក់​បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលរហូតមានក្លិនស្អុយទើបដឹងដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ច។ ករណីនេះបង្កការភ្ញាក់ផ្អេីលកាលពីព្រឹកថ្ងៃទី១៤ ខែក្កដា ឆ្នាំ២០២៣ នៅបន្ទប់ជួលក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ តែម សុវុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបេីកបរនៅផែស្ងួតសូងួន ស្នាក់នៅភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីប្រពន្ធបានឱ្យដឹងថា រូបគាត់ និងប្តីបានរស់នៅបែកគ្នាតាំងពីខែ៣មកម្ល៉េះ ដោយសារការស់នៅមិនចុះសម្រុងនឹងគ្នា លុះមកដល់ថ្ងៃកេីតហេតុក៏មានគេទូរស័ព្ទប្រាប់ថា ប្តីបានស្លាប់នៅក្នុងបន្ទប់ជួលដោយសភាពស្អុយរលួយបាត់ទៅហេីយ។

បេីតាមប្រជាពលរដ្ឋបានឱ្យដឹងថា បុរសខាងលេីបាត់មិនឃេីញចេញពីក្នុងបន្ទប់អស់រយះពេល៤ថ្ងៃមកហេីយ លុះមកដល់​ព្រឹកថ្ងៃកេីតហេតុមានក្លិនស្អុយ និងមានរុយរោមចេញពីចន្លុះប្រហោងទ្វារទៀតផង ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចងកដោយយកខ្សែចងភ្ជាប់ធ្នឹមបន្ទប់ជួល។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមក្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១២ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤៣ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច១ ម៉ោង មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម