សន្តិសុខសង្គម
វាយប្រពន្ធ៣០ដំបងរហូតស្លាប់ ខណៈកំពុងអង្គុយផឹកស៊ីជាមួយគ្នា
បុរសជាប្ដីវ័យ៣១ឆ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីប្រើអំពើហិង្សាវាយប្រពន្ធរហូតស្លាប់ ខណៈអង្គុយផឹកស៊ីជាមួយគ្នាកើតជាទំនាស់ពាក្យសម្ដី។
ករណីអំពើហិង្សារហូតបាត់បង់អាយុជីវិតនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនដៃដល់ជាប្ដីមានឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣១ឆ្នាំជាប្ដី រស់នៅកន្លែងកើតហេតុ។ ចំណែកប្រពន្ធមានឈ្មោះ ឆូយ វន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅកន្លែងកើតហេតុ។ តាមរបាការណ៍ ជនដៃដល់ជាប្ដីបានយកដំបងឬស្សីវាយលើប្រពន្ធចំនួន៣០ដំបង បណ្ដាលឱ្យរបួសពេញដងខ្លួន និងបែកសាច់ស្មងជើងទាំងសងខាង និងស្លាប់ភា្លមៗនៅកន្លែងកើតហេតុ។
តាមចម្លើយសារភាពរបស់បុរសជាប្តីបានរៀបរាប់ថា គេទាំងពីរនាក់ប្ដីប្រពន្ធរស់នៅលើចំណីដីរបស់អ្នកដទៃមិនមានមុខរបរឱ្យប្រាកដទេ ដើរស៊ីឈ្នួលធ្វើចំការឱ្យគេ ហើយផឹកស្រាទាំងពីរនាក់រាល់ថ្ងៃ និងតែងបង្កជម្លោះជាមួយគ្នាគ្រប់ពេលស្រវឹងស្រាម្តងៗ។ នៅមុនពេលកើតហេតុ គឺខ្លួន និងប្រពន្ធផឹកស្រាអស់ពីរលីត្រ ហើយបង្កជម្លោះជាមួយគ្នារហូតយកដំបងឫស្សី វាយលើប្រពន្ធបាត់បង់ជីវិតតែម្តង។

បើតាមសមត្ថកិច្ចជនដៃដល់ត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល រៀបចំកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ រីឯសពជនរងគ្រោះជាប្រពន្ធ បានប្រគល់ជូនក្រុមគ្រួសារដែលជាកូនរស់នៅឯស្រុកថ្មគោលចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខុម

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល