Connect with us

សន្តិសុខសង្គម

អភិបាលខេត្តកំពតស្នើឲ្យសមត្ថកិច្ចចាត់វិធានការ​ផ្លូវច្បាប់ចំពោះជនអនាមិកដែលបង្កើត​ហ្វេកប៊ុក និងហ្វេកប៊ុកផេកដាក់ឈ្មោះលោក

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានស្នើឲ្យកម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលបង្កើតអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេកដាក់ឈ្មោះលោកដែលបង្កឲ្យមានការភាន់ច្រឡំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបញ្ជាក់នៅរសៀលថ្ងៃទី១៨ ខែកក្កដា នេះថា មានជនអនាមិកបានបង្កើតអាខោនហ្វេកប៊ុក និងហ្វេក​ប៊ុកផេក ដោយដាក់ឈ្មោះលោក ក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្កអោយមានការភាន់ច្រឡំពីសាធារណៈ​ជន។

លោកអភិបាលខេត្តបញ្ជាក់ថា លោកមានអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេកផ្លូវការ ដូចមានចែងក្នុងសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ ទន្ទឹមនេះ លោកក៏សូមអំពាវនាវដល់ជំនាញមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់វិធានការលើជនដែលបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយនេះតាមផ្លូវច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម